Wednesday, December 12, 2018

ប្រវត្តិវត្តពោធិ៍



ប្រវត្តិវត្តពោធិ៍

វត្តពោធិ៍ ឬមានឈ្មោះជាផ្លូវការថា វត្តព្រះជេតុពន វិមលមង្គលារាម រាជវរមហាវិហារ ជាអារាមហ្លួង
ថ្នាក់ឯ
ក និងជាវត្តប្រចាំរជ្ជកាលទី ១ នៃរាជវង្សចក្រី ដោយសារតែព្រះបាទ សម្តេចព្រះពុទ្ធយ៉តហ្វាជុឡាលោក
មហារាជ
ទ្រង់បានព្រះរាជអង្កាឱ្យសាងវត្តនេះ ។​ វត្តនេះ គឺជាវត្តចាស់មួយក្នុងទីក្រុងបាងកក សម័យ
ស្រីអយុធ្យាដែលជារាជធានី
ខណៈដែលកសាងព្រះបរមរាជវាំង ។ រជ្ជកាលទី ១ ទ្រង់បានធ្វើពិធីកាន់ទឹក
សម្បថស៊ីសត្យា
នៅទីវត្តនេះ ។​ តាមកំណត់ហេតុប្រវត្តិនៃការស្ថាបនានិងការជួសជុលវត្តពោធិ៍នេះ​ បាន
និយាយថា
រជ្ជកាលទី ១ រជ្ជកាលទី ៣ និង ឃុនណាងផ្នែកជំនាញជួសជុល បានរួបរួមជាងប្រចាំ រាជសំណាក់ ជាងក្នុងវាំង ជាងខាងមុខ​ និងជាងដែលជាព្រះសង្ឃ​នៅតាមបណ្តាវត្តនានា ព្រមទាំងអ្នកដែលមានជំនាញ
ខាងគំនូរវិចិត្រសិល្បៈផ្សេងៗ
មករួមគ្នាកសាងពុទ្ធស្ថាន និងការរចនាផ្សេងៗតាមវត្តអារាមហ្លួង
ដោយកំលាំងសទ្ធារហូតបានកសាងរួចរាលជាស្ថាពរ
និងមានធ្វើពិធីបុណ្យឆ្លងនៅឆ្នាំ ព.ស. ២៣៤៤ បានព្រះរាជទានឈ្មោះថ្មីថា “វត្តព្រះជេតុពន វិមលមង្គលាវាស” ។ ហើយបន្ទាប់មករជ្ជកាលទី ៤​ មាន
ព្រះបន្ទួលឱ្យប្តូរឈ្មោះខាងចុងជា
“វត្តព្រះជេតុពន វិមលមង្គលារាម” ។ នៅក្នុងរាជ្ជសម័យរបស់
សម្តេចព្រះណាំងក្លៅចៅយូហូ
រជ្ជកាលទី ៣ ទ្រង់បានបញ្ជារឱ្យមានការជួសជុលដ៏ធំមួយ ដែលត្រូវ
ចំណាយពេលដល់ទៅ
១៦ ឆ្នាំ បានពង្រីកព្រះអារាមទៅទិសខាងត្បូងនិងខាងលិច គឺមានទីតាំងដែល
ជាព្រះវិហារពុទ្ធសេយ្យាសន៍
សួនមិសកវ័ន ស្ថាបនាជាថ្មីមាន ព្រះហោត្រៃ សាលាបាលី និងស្រះទឹកក្រពើ ដែលត្រូវបានជួសជុលឡើងជាបូរាណស្ថានក្នុងព្រះអារាមហ្លួង ។ បច្ចុប្បន្ននេះ វត្តពោធិ៍ជាកន្លែង ដែលមាន
សារសំខាន់ផ្នែកប្រវត្តិសាស្ត្រ
និងវប្បធម៌ ដែលបានរួមបន្សល់ទុកនូវស្នាដៃផ្នែកសិល្បៈ ផ្សេងៗជាច្រើន ហើយថែមទាំងជាកន្លែងរួមសព្វវិជ្ជា ចំណេះដឹងផ្នែកនានាដល់អនុជនតៗមក ហើយជាពិសេសទៅទៀតនោះ​ស្ថានទីនេះជាកន្លែងរួមចិត្តគំនិតរបស់បុគ្គលគ្រប់ជាតិ សាសន៍ទាំងអស់ ។

No comments:

Post a Comment