Wednesday, December 5, 2018

ការព្យាបាល ហូរឈាមក្នុងស្រោមខួរក្បាល (SAH)



ការព្យាបាល ហូរឈាមក្នុងស្រោមខួរក្បាល (SAH)
 
ឈាមចេញនៅស្រោមខួរក្បាល កើតពីសរសៃឈាមធំ (ដែលមានទំហំ
ប្រ​ហែល បណ្តូល
ប៊ិចរហូតដល់ទុយោកាហ្វេ) ប៉ោងនៅបរិវេណនៅជំពាម
សរសៃឈាម នៅពេលដែលចេញឈាមវាខ្ទាតចូលទៅស្រោមខួរក្បាល
 បណ្តាលឱ្យ
អ្នក ជម្ងឺ
​ឈឺ​ក្បាល​ជា​ខ្លាំង​ ក្អួតចង្អោរ ហើយបាត់បង់ស្មារតី ប្រសិនបើឈាមចេញ
មិនច្រើន ហើយអ្នកជម្ងឺនៅមានជីវិត សរសៃឈាម ដែលប៉ោង ហើយឈាមដែល
ឈប់ចេញ ទំនងជាធ្លាយម្តងទៀតក្នុងរយៈ ពេល ៣
- ៤​ ថ្ងៃ បន្ទាប់ពីធ្លាយជាលើក
ដំបូង
 ។ ដោយឈាមដែលចេញមក អាចខួចសរសៃឈាម ធ្វើឳ្យសរសៃឈាមនៅ
ខួរក្បាលមានការស្វិត
 រួញ ហើយអាចខ្វះឈាមទៅផ្គត់ផ្គង់នៅខួរក្បាលបាន ដែល
អាចកើតឡើងបាន
 តាំងតែថ្ងៃទី​ ៣​ក្រោយពីពេលមានឈាមចេញ​រហូតទៅដល់
ប្រហែល ២ សប្តាហ៍ ។ 

        ការព្យាបាលអាចធ្វើបាន គឺ
        ១. ការការពារមិនឱ្យឈាមចេញថែម ដោយការគ្រប់គ្រងសម្ពាធឈាម មិនឱ្យខ្ពស់ពេក ដោយវេជ្ជបណ្ឌិតនឹងឱ្យថ្នាំបញ្ចុះសម្ពាធឈាម នៅពេលដែល សម្ពាធឈាមរបស់អ្នកជម្ងឺខ្ពស់ជាង ១៨០ / ១១០ មម. ប៉ារត ។
        ២. ការឱ្យថ្នាំបញ្ចុះសម្ពាធនៅលលាដ៍ក្បាល ចំពោះអ្នកជម្ងឺដែលឈាមចេញច្រើន ។
        ៣. ការត្រួតរកកន្លែដែលឈាមចេញ ដោយការបាញ់ថ្នាំពណ៌ចូលសរសៃឈាម​ក្នុងខួរក្បាល (cerebral angiography) ។

        នៅពេលដែលត្រួតឃើញថាសរសៃឈាមប៉ោង មានការព្យាបាល ៣ វិធី         
       -  ការវះកាត់ ភាគច្រើនជាការច្បិចយកសរសៃឈាមដែលប៉ោងចេញ ។           
        ­- ការដាក់លួសតូចៗ ខាងក្នុងសរសៃឈាម ដែលប៉ោងដើម្បីឱ្យឈាម
ខាង
ក្នុងឡើងរឹងមិនធ្វើឱ្យធ្លាយសារជាថ្មីបាន ។
        - ការមិនចាំបាច់ធ្វើអ្វីឡើយ ប្រសិនបើសរសៃឈាមដែលប៉ោងមាន លក្ខណៈ​ស្រដៀងនឹងខ្នាអំបោះឬសរសៃឈាមដែលប៉ោងនៅក្នុងបរិវេណដែលវះកាត់ ឬដាក់
លួសតូចៗចូលទៅមិនបាន។
៤. ការឱ្យ​ថ្នាំនិងសារធាតុទឹកចូលតាមសរសៃឈាមខ្មៅ ដើម្បីការពារ និង ព្យាបាលការរួមនៃសរសៃឈាមនៅផ្ទៃខួរក្បាល ។
៥. ការដាក់ទុយោទឹក ដើម្បីឳ្យទឹកដែលចិញ្ចឹមខួរក្បាលហូរចេញ ដោយ​សារ​តែ​ការ
រីកធំ
នៃ​ស្រោមខួរក្បាលបណ្តាលមកពីការស្រូបយកទឹក​ក្នុង​ខួរក្បា​ល​ធ្លាក់​ចុះ​ ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

No comments:

Post a Comment