សេវារៀបចំឯកសារមកប្រទេសថៃ ដើម្បីទេសចរណ៍ និងព្យាបាលជំងឺ
Showing posts with label ប្រទេសថៃ. Show all posts

Sunday, November 28, 2021
Wednesday, December 12, 2018
ប្រវត្តិវត្តពោធិ៍
ប្រវត្តិវត្តពោធិ៍
វត្តពោធិ៍ ឬមានឈ្មោះជាផ្លូវការថា វត្តព្រះជេតុពន វិមលមង្គលារាម រាជវរមហាវិហារ ជាអារាមហ្លួង
ថ្នាក់ឯក និងជាវត្តប្រចាំរជ្ជកាលទី ១ នៃរាជវង្សចក្រី ដោយសារតែព្រះបាទ សម្តេចព្រះពុទ្ធយ៉តហ្វាជុឡាលោក
មហារាជ ទ្រង់បានព្រះរាជអង្កាឱ្យសាងវត្តនេះ ។ វត្តនេះ គឺជាវត្តចាស់មួយក្នុងទីក្រុងបាងកក សម័យ
ស្រីអយុធ្យាដែលជារាជធានី ខណៈដែលកសាងព្រះបរមរាជវាំង ។ រជ្ជកាលទី ១ ទ្រង់បានធ្វើពិធីកាន់ទឹក
សម្បថស៊ីសត្យា នៅទីវត្តនេះ ។ តាមកំណត់ហេតុប្រវត្តិនៃការស្ថាបនានិងការជួសជុលវត្តពោធិ៍នេះ បាន
និយាយថា រជ្ជកាលទី ១ រជ្ជកាលទី ៣ និង ឃុនណាងផ្នែកជំនាញជួសជុល បានរួបរួមជាងប្រចាំ រាជសំណាក់ ជាងក្នុងវាំង ជាងខាងមុខ និងជាងដែលជាព្រះសង្ឃនៅតាមបណ្តាវត្តនានា ព្រមទាំងអ្នកដែលមានជំនាញ
ខាងគំនូរវិចិត្រសិល្បៈផ្សេងៗ មករួមគ្នាកសាងពុទ្ធស្ថាន និងការរចនាផ្សេងៗតាមវត្តអារាមហ្លួង
ដោយកំលាំងសទ្ធារហូតបានកសាងរួចរាលជាស្ថាពរ និងមានធ្វើពិធីបុណ្យឆ្លងនៅឆ្នាំ ព.ស. ២៣៤៤ បានព្រះរាជទានឈ្មោះថ្មីថា “វត្តព្រះជេតុពន វិមលមង្គលាវាស” ។ ហើយបន្ទាប់មករជ្ជកាលទី ៤ មាន
ព្រះបន្ទួលឱ្យប្តូរឈ្មោះខាងចុងជា “វត្តព្រះជេតុពន វិមលមង្គលារាម” ។ នៅក្នុងរាជ្ជសម័យរបស់
សម្តេចព្រះណាំងក្លៅចៅយូហូ រជ្ជកាលទី ៣ ទ្រង់បានបញ្ជារឱ្យមានការជួសជុលដ៏ធំមួយ ដែលត្រូវ
ចំណាយពេលដល់ទៅ ១៦ ឆ្នាំ បានពង្រីកព្រះអារាមទៅទិសខាងត្បូងនិងខាងលិច គឺមានទីតាំងដែល
ជាព្រះវិហារពុទ្ធសេយ្យាសន៍ សួនមិសកវ័ន ស្ថាបនាជាថ្មីមាន ព្រះហោត្រៃ សាលាបាលី និងស្រះទឹកក្រពើ ដែលត្រូវបានជួសជុលឡើងជាបូរាណស្ថានក្នុងព្រះអារាមហ្លួង ។ បច្ចុប្បន្ននេះ វត្តពោធិ៍ជាកន្លែង ដែលមាន
សារសំខាន់ផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលបានរួមបន្សល់ទុកនូវស្នាដៃផ្នែកសិល្បៈ ផ្សេងៗជាច្រើន ហើយថែមទាំងជាកន្លែងរួមសព្វវិជ្ជា ចំណេះដឹងផ្នែកនានាដល់អនុជនតៗមក ហើយជាពិសេសទៅទៀតនោះស្ថានទីនេះជាកន្លែងរួមចិត្តគំនិតរបស់បុគ្គលគ្រប់ជាតិ សាសន៍ទាំងអស់ ។

Subscribe to:
Posts (Atom)