Wednesday, December 5, 2018

ការវិវត្តនៃជំងឺសរសៃឈាមខួរក្បាល



ការវិវត្តនៃជម្ងឺ

                អ្នកជម្ងឺដែលមានរោគសរសៃឈាមខួរក្បាល មានឱកាសបាត់បង់ជីវិត
ពីភាវៈខួរក្បាលហើម ឈាមចេញច្រើនពេក ឬជម្ងឺជ្រាតជ្រែក បានប្រហែល ២០ % នៃខែដំបូង ។ ប្រសិនបើមិនបាត់បង់ជីវិត ក៏មានឱកាសពិការបែបមិនអាចជួយខ្លួន
ឯងបានប្រហែល ៤០ % ហើយ ៤០ % ទៀត នឹងជាសះស្បើយបែបមិនមានការ
ពិការក្នុងប្រព័ន្ធប្រសាទ ឬប្រសិនបើមានក៏មានមិនច្រើនហើយអាចជួយខ្លួនឯងបាន ។ 
        ការពិការភាពដែលកើតពីជម្ងឺនិងចាប់ផ្តើមប្រសើរឡើងបន្តិចម្តង ៗ ប្រហែល ៣-៤ថ្ងៃក្រោយមក ហើយប្រសើរឡើងខ្លាំងក្នុងកំឡុងពេល ២-៣ ខែដំបូង និងថយ
ចុះវិញក្នុងកំឡុងពេល ៤-៦ ខែ ។ បន្ទាប់មកនិងយឺតខ្លាំង រហូតដល់ពេល ១ ឆ្នាំ 
 ហើយនឹងមិនប្រសើរជាងនេះទៀតទេ ។​
         អ្នកជម្ងឺខ្លះមានអាការៈខ្សោយកំលាំង និយាយមិនបាន និយាយមិនច្បាស់ ដើរទ្រេតទ្រោត អាចបាត់ទៅវិញក្នុងរយៈពេលមិនប៉ុន្មាននាទី ឬប៉ុន្មានម៉ោងនោះទេ ។       អ្នកខ្លះ ២-៣​ សប្តាហ៍ទើបបាត់ជាប្រក្រតី ប៉ុន្តែអ្នកខ្លះមានការពិការភាពអស់មួយជីវិត ។
 
        ការព្យាករណ៍ជម្ងឺនៃរយៈបន្ទាន់អាស្រ័យទៅលើកត្តា ដូចជា
        - អាយុអ្នកជម្ងឺ អាយុកាន់តែតិចឱកាសជាសះស្បើយកាន់តែមានច្រើន  
        - ទំហំសាច់ខួរក្បាលដែលខួច ឬ ទំហំនៃឈាមដែលចេញក្នុងខួរក្បាល ទំហំកាន់តែតូចកាន់តែល្អ ។
        - រោគសញ្ញានៃថ្ងៃដំបូង ៗ ប្រសិនបើមានរោគសញ្ញមិនខ្លាំង ដូចជា ល្មមអាច
លើកដៃជើងបានប៉ុន្តែខ្សោយកំលាំង ការជាសះស្បើយវាប្រសើរជាងអ្នកដែល
មិនអាចកំរើកដៃជើងបាន ។
        - ការនិយាយ ឬមិនស្គាល់អត្ថន័យនៃភាសា ធ្វើអោយការទំនាក់ទំនងរវាងអ្នកជម្ងឺនិងអ្នកព្យាបាលជួបការលំបាក បណ្តាលឱ្យ
អ្នកជម្ងឺមិនងាយជាសះស្បើយ ។
        - ការធ្លាក់ទឹកចិត្ត ជួបប្រទះជាងពាក់កណ្តាលនៃអ្នកជម្ងឺ ដែលធ្វើឱ្យអ្នក
ជម្ងឺមិនមានកំលាំងចិត្ត និងមិនបានសហការគ្នាក្នុងការព្យាបាល ដូច្នេះហើយវា
អាចបណ្តាលឱ្យអ្នកជម្ងឺមិនងាយជាសះស្បើយ ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

No comments:

Post a Comment