Thursday, May 2, 2019

ក្តីសង្ឃឹម

ត្រូវព្យាយាម កុំអស់សង្ឃឹម
.....ព្រោះថា ក្តីសង្ឃឹម ជារឿងសំខាន់
មនុស្សមិនអាចរស់នៅ ដោយប្រាសចាកក្តីសង្ឃឹម
មនុស្សមិនអាចរស់នៅ ដោយប្រាសចាកក្តីសង្ឃឹម
ក្តីសង្ឃឹម គឺការមានគោលដៅក្នុងជីវិត
ក្តីសង្ឃឹម គឺការមានគោលដៅក្នុងជីវិត
តែយើងមិនត្រូវគិតថា...............
អ្វីដែលយើងសង្ឃឹម នឹងបានឬអត់បាននោះទេ.................


Monday, April 29, 2019

ស្ត្រូកកម្តៅ ពេជ្ឈឃាតក្នុងរដូវក្តៅ


ស្ត្រូកកម្តៅ ពេជ្ឈឃាតក្នុងរដូវក្តៅ

ពិភពលោកផ្លាស់ប្តូរជាខ្លាំង ធ្វើឱ្យអាកាសធាតុកាន់តែក្តៅឡើងៗជារៀងរាល់ឆ្នាំ ជាពិសេសប្រទេសកម្ពុជាដែលជាប្រទេសក្នុងតំបន់ក្តៅហើយនោះ កាន់តែធ្វើឱ្យមាន អាកាសធាតុក្តៅទ្វេឡើង បង្កឱ្យប្រជាជនកើតជំងឺជាច្រើនប្រភេទ ហើយជំងឺដែលជួបប្រទះនៅរដូវក្តៅនោះគឺ ស្រ្តូកកម្តៅHeat Stroke ។
ស្រ្តូកកម្តៅ បើវាធ្ងន់ធ្ងរនោះ នឹងបង្កឱ្យមានការបាត់បង់ជីវិតផងដែរ ។ 

 មូលហេតុ


ជំងឺ ស្រ្តូកកម្តៅ កើតឡើងដោយសារតែរាងកាយមិនអាចផ្លាសប្តូរទៅនឹងកម្តៅដែល
កើតឡើង ។ តាមធម្មតារាងកាយមានប្រព័ន្ធការផ្លាស់ប្តូរតុល្យភាពកម្តៅ ពេល សីតុណ្ហភាពរាងកាយខ្លាំងឡើង នឹងមានវិធីបញ្ចេញកម្តៅចេញពីរាងកាយយ៉ាងមាន ប្រសិទ្ធភាព ដោយក្រពេញខួរក្បាល
hypothalamus ផ្នែកខាងមុខ ប្រសិនបើបាត់បង់តុល្យភាពនេះ និងបង្កើតឱ្យមានការឈឺចាប់ឡើង

 ប្រភេទនៃស្ត្រូកកម្តៅ
        ១. ស្ត្រូកកម្តៅកើតចេញពីការហាត់ប្រាណ (Exertional Heat Stroke : EHS)  ច្រើនតែជួបប្រទះចំពោះអ្នកដែលមានរាងកាយរឹងមាំ ដូចជាយុវវ័យ អ្នកកីឡា ឬអ្នកដែលហាត់ប្រាណហួសកំរិត រួមទាំងសីតុណ្ហភាពខាងក្រៅក្តៅខ្លាំង​។
        ២. ស្ត្រូកកម្តៅទូទៅ (Non-exertional Heat Stroke: NEHS) ច្រើនតែជួបប្រទះជាមួយអ្នកដែលមានអាយុច្រើន មានជំងឺប្រចាំខ្លួន អ្នកដែលទទួលទានថ្នាំប្រចាំ អ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម អ្នកជំងឺកុមារដែលមិនអាចជួយខ្លួន​ឯងបាន ។
 
 រោគសញ្ញា
រោគសញ្ញាបង្ហាសំខាន់ មានដូចជា ក្តៅខ្លួនខ្លាំង សីតុណ្ហភាពក្នុងរាងកាយ
លើសពី ៤១ អង្សា ឡើងទៅ សម្រាប់ប្រភេទ
EHS  ច្រើនតែមានចេញញើស
និងប្រភេទ NEHS មិនមានចេញញើសនោះទេ ។ អ្នកដែលមានប្រវត្តិធ្វើកិច្ចកម្ម ឬហាត់ប្រាណក្នុងពេលដែលមានអាកាសធាតុក្តៅខ្លាំង ។ សម្ពាធឈាមធ្លាក់ចុះ មុខងារអវយវៈផ្សេងៗធ្លាក់ចុះ វង្វេង ប្រកាច់ បាត់បង់ស្មារតី ។
ប្រព័ន្ធការធ្វើការរបស់រាងកាយក្រោយពីទទួលកម្តៅខ្លាំង មានការផ្លាសប្តូរ
ដោយបញ្ចួនទឹក ឬឈាមទៅចិញ្ចឹមអវយវៈផ្សេងៗ ដូចជា ខួរក្បាល ថ្លើម
និងសាច់ដុំជាដើម បណ្តាលឱ្យស្បែកខ្វះឈាម និងទឹកទៅចិញ្ចឹម
ទើបមិនអាច បញ្ចេញកម្តៅចេញពីរាងកាយបាន ។  

ការសង្គ្រោះបឋម

 យកអ្នកជំងឺដែលមានរោគសញ្ញាបែបនេះទៅកន្លែងដែលត្រជាក់ លើកជើងខ្ពស់ ដើម្បីឱ្យឈាមដើរបានល្អ ដោះសម្លៀកបំពាក់ ប្រើទឹកត្រជាក់ស្អំត្រង់បរិវេណក មុខ ភ្លៅជាដើម និងប្រើកង្ហារបក់ដើម្បីបញ្ចេញកំដៅ ប្រើទឹកត្រជាក់ជួតខ្លួន ដើម្បីបំបាត់សីតុណ្ហភាពក្នុងរាងកាយឱ្យលឿនបំផុត និងប្រញាប់នាំទៅកាន់មន្ទីរពេទ្យ ។ 

វិធីការពារ 

-​​     ទទួលទានទឹកឱ្យគ្រប់គ្រាន់  ២ លីត្រក្នុងមួយថ្ងៃ

-     ជៀសវាងអាកាសធាតុក្តៅខ្លាំង
-     មិនគួរហាត់ប្រាណហួសកំរិតនិងមិនគួរហាត់ប្រាណ
      ពេលអាកាសធាតុក្តៅខ្លាំង ។
-     ពាក់អាវដែលអាចបញ្ចេញកម្តៅបានល្អ និងសមស្របទៅ
      តាមអាកាសធាតុ
-     ប្រសិនបើចាំបាច់ធ្វើការកន្លែងដែលមានកម្តៅខ្លាំង គួរពាក់មួក
      ការពារកម្តៅ ឬត្រៀមខ្លួនដើម្បីឱ្យរាងកាយស៊ាំទៅនឹងអាកាសធាតុ ។
 



*     
  
សូមអរគុណ ពត៌មានមន្ទីរពេទ្យផ្យាថៃ ២


Tuesday, April 23, 2019

ទម្លាប់ ៧ យ៉ាងដើម្បីភាពជោគជ័យ


                       ទម្លាប់ ៧ យ៉ាងដើម្បីភាពជោគជ័យ

   
ពាក្យទូន្មានជាច្រើន ដូចជា ត្រូវមានសាមគ្គីភាព មានវិន័យ ធ្វើការងារជាក្រុម រួមទាំងការគិតពីផលប្រយោជន៍រួមគ្នា ស្វែករកចំណេះដឹង បង្កើនបញ្ញាស្មារតី រកចំណេះវិជ្ជា អភិវឌ្ឍន៍ខ្លួនឯងជានិច្ច ។ ដំបូន្មានទាំងនេះសុទ្ធតែធ្លាប់បានដឹងបានលឺនៅតាមសាលា តាមសាកលវិទ្យាល័យខ្លះៗ ជាមិនខាននោះឡើយ ។ ពាក្យទូន្មានទាំងនេះ ក៏ប្រាកដខ្លូននៅ
ក្នុងសៀវភៅ
The 7 Habits of Highly Effective People : Powerful Lessons in Personal
Change
សរសៃដោយ  Stephen R. Covey ។ បើទោះបីជាសៀវភៅនេះបានពន្យល់ឱ្យ
យើងយល់ពីទស្សនៈ យល់ពីនិស្ស័យ របស់មនុស្សដែលធ្វើការមានប្រសិទ្ធភាពខ្ពស់ ក៏ដោយ ។ ក៏ប៉ុន្តែអ្វីដែលអ្នកនិពន្ធបានសរសេរនោះវាជាចំណេះដឹងដែលនាំឱ្យយើងទទួលបាននូវភាព
ជោគជ័យ ធ្វើឱ្យយើងមានសេចក្តីសុខ ក្នុងជីវិតបាន ។ 

លក្ខណៈនិស្ស័យទាំង ៧ យ៉ាងនៅក្នុងសៀវភៅ មានដូចជា ៖


1.     Begin with the End in Mind

2.     Put First Thing First
3.     Think Win-Win
4.     Seek First to Understand , Then to Be Understood
5.     Synergize
6.     Sharpen the Saw


1.     Be Proactive 

មនុស្សប្រភេទ Proactive គឺជាមនុស្សដែលធ្វើការជាលក្ខណៈវាយរុក ដែលមានលក្ខណៈ
និស្ស័យផ្ទុយទៅនឹងមនុស្សប្រភេទ
Reactive ឬមនុស្សដែលមានលក្ខណៈឆ្លើយតបទៅនឹង
រឿងផ្សេងៗ ដោយមិនបានគិតដោយល្អ នៅពេលដែលធ្វើរួចហើយអាចកើតមានរឿងក្តៅក្រហាយ នៅពេលដែលមានផលប៉ះពាល់ ក៏បន្ទោសរឿងផ្សេងៗថា​នាំឱ្យខ្លួនត្រូវទទួលផលយ៉ាងនេះ ។
          ជីវិតយើង គឺយើងជាអ្នកកំណត់ មិនត្រូវឱ្យបរិស្ថានជុំវិញយើង មកធ្វើឱ្យយើងងាករេ  ត្រូវមានទំនុកចិត្តលើខ្លួនឯង ពិសេសត្រូវមានសតិក្នុងខ្លួន ចំពោះការសម្រេចចិត្តធ្វើអ្វីគ្រប់យ៉ាង ហើយត្រូវហ៊ានទទួលខុសត្រូវចំពោះលទ្ធផលដែលកើតឡើង ។

2. ចាប់ផ្តើមដោយមានគោលដៅច្បាស់លាស់  (Begin with the end in mind) 

គឺការដាក់ផែនការការងារ ឬសូម្បីតែជីវិតមនុស្សយើង ត្រូវតែមានផែនការ
ច្បាស់លាស់ថាយើង នឹងត្រូវធ្វើអ្វី ប្រសិនបើយើងតាំងចិត្តទុករួចហើយ
នៅទីបំផុត ការងារ ឬជីវិតយើងនឹងទៅជាយ៉ាងណា យើងនឹងធ្វើខ្លួនយើងឱ្យសមស្របទៅនឹងគោលដៅដែលយើងបានកំណត់ទុកនោះ ។
          នៅក្នុងសៀវភៅ “The Secretដែលជាសៀវភៅដ៏ល្បីមួយនោះបាននិយាយពីអាថ៍កំបាំង នៃភាពជោគជ័យថាសូមឱ្យយើងនឹងភ្នក់ ស្រម័យដល់ភាពជោគជ័យរបស់យើង ដោយផ្ចុងគំនិតឱ្យ នឹកដល់រូបភាពនៃការទទួលបានភាពជោគជ័យឱ្យបានច្បាស់លាស់ និងធ្វើខ្លួនឯងឱ្យហាក់បីដូចជា យើងជោគជ័យហើយ ប្រើភាសាដែលនិយាយជាមួយខ្លួនឯងនៅក្នុងចិត្តជាវិជ្ជមាន ដូចជាយើង
ជឿជាក់ យើងកាន់តែពូកែឡើង យើងជោគជ័យ” ជៀសវាងភាសាដែលជាអវិជ្ជមាន ដូចជា “
ថ្ងៃនេះសយដល់ហើយ ហេតុអីយើងយ៉ាប់យ៉ាងនេះ យើងមិនដូចគេទេ“ ។ ប្រសិនបើយើងធ្វើបានដូច្នេះហើយ រូបភាពនៃការទទួលបានភាពជោគជ័យ ដែលយើងស្រម័យ
ទុកនោះ
នឹងកើតឡើងពិត ដែលជាអាថ៍កំបាំងមួយដែលតែងតែកើតឡើងនៅក្នុងពិភពលោកនេះ ។
មនុស្សយើងត្រូវមានគោលដៅច្បាស់លាស់ ថាយើងត្រូវការអ្វី ត្រូវបង្កើតរូបភាពនៃភាពជោគជ័យឱ្យបានច្បាស់ ព្យាយាមភ្នក់ចិត្ត គិតស្រម័យដល់ភាពជោគជ័យនោះថាមានរូបភាពបែបណា ហើយតាំងចិត្តធ្វើកិច្ចកម្មផ្សេងៗ ដើម្បីឈានទៅដល់គោលដៅដែលសំខាន់ដែលយើងតាំងចិត្តទុករួចហើយ ។

3. Put First Things First

 ការជ្រើសរើសធ្វើអ្វីដែលសំខាន់បំផុតមុន ជាធម្មតាមនុស្សយើងតែជួបប្រទះរឿងផ្សេងៗ ៤ បែបគឺ
៣.១ រឿង “សំខាន់” និង “បន្ទាន់”
៣.២ រឿង “សំខាន់” ប៉ុន្តែ “មិនបន្ទាន់”
៣.៣ រឿង “មិនសំខាន់” តែ “បន្ទាន់”
៣.៤ រឿង “មិនសំខាន់ និង “មិនបន្ទាន់”
តាមធម្មតាយើងនឹងជ្រើសរើសធ្វើអ្វីដែលជាបញ្ហាសំខាន់ និងបន្ទាន់តាមចំណុច ៣.១ ។ ប៉ុន្តែនឹងធ្វើឱ្យយើងហត់នឿយខ្លាំង ព្រោះថាជាបញ្ហាបន្ទាន់ ដែលត្រូវមានការកែប្រែជានិច្ច ។ ហេតុនេះ
ហើយ
យើងត្រូវស្វែងរកពេលវេលាមកចាត់ការបញ្ហាចំណុចទី ៣.២ គឺបញ្ហាដែលសំខាន់ ប៉ុន្តែមិនបន្ទាន់” ដែលបញ្ហាមានដូចជា ការដាក់ផែនការ ការស្វែងរកឱកាសថ្មីៗ ការបង្កាបញ្ហាកើតឡើងផ្សេងៗ ប្រសិនបើយើងធ្វើចំណុចនេះបានល្អនោះ រឿងបន្ទាន់ផ្សេងៗ ក៏នឹងថយចុះផងដែរ ។
          មនុស្សយើងម្នាក់ៗតែងមានបញ្ហាដែលត្រូវធ្វើជាច្រើន ប៉ុន្តែមនុស្សដែលមានប្រសិទ្ធភាព នោះពួកគេតែងមានការដាក់ផែនការដ៏ល្អ ត្រូវដឹងត្រូវស្គាល់ថាបញ្ហាណាសំខាន់ បញ្ហាណាដែលមិន
សំខាន់ ហើយជ្រើសរើសធ្វើតែរឿងណាដែលគួរ
។ ដូច្នេះហើយធ្វើឱ្យជីវិតកាន់តែងាយស្រួលឡើង មានប្រសិទ្ធភាពកាន់តែល្អឡើង ប្រសើរជាងអ្នកដែល “រវល់” រហូតគ្មានថ្ងៃស្វាងនោះដែរ ។

4. Think Win / Win

        គឺជាវិធីគិតអំពីបញ្ហាការងារ ឬការប្រើជីវិតការរស់នៅជាមួយអ្នកដទៃ ដែលត្រូវតែមានវិធីគិតដែលឈ្មះទាំងគូ ។ យើងមិនត្រូវគិតថាយើងត្រូវតែឈ្នះ ហើយ
អ្នកដទៃត្រូវតែចាញ់ គឺយើងបាន អ្នកដទៃបាត់បង់ ឬយើងបាត់បង់
អ្នកដទៃបាន ។
វិធីគិតបែបឈ្នះៗ គឺជាវិធីសាស្ត្រគិតដែលស្វែងរកផលប្រយោជន៍រួមគ្នា
ការសហការគ្នា មិនមែនការប្រកួតប្រជែងដណ្តើមគ្នាឈ្នះចាញ់នោះទេ ។ អ្នកដែលមានគំនិតបែប Win Win នេះត្រូវមានគុណសម្បត្តិដែលស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ មានចិត្តទូលាយ និងមានចិត្តមេត្តាដល់អ្នកដទៃ ។
       ការដែលយើងឈ្នះបាននោះមិនចាំបាច់ត្រូវឱ្យអ្នកដទៃចាញ់នោះឡើយ គឺយើងត្រូវឈ្នះទៅព្រមៗគ្នា ។
 
5. Seek First to Understand, Then to Be Understood

គឺមុននឹងឱ្យអ្នកដទៃយល់ពីយើងនោះ យើងត្រូវស្វែងយល់ពីអ្នកដទៃជាមុនសិន ហើយអ្វីដែលសំខាន់ជាងគេនោះគឺ “ការស្តាប់” ។ ដោយទូទៅមនុស្សយើងចូលចិត្ត និយាយច្រើន
ជាងស្តាប់
ហើយជួនកាលយើងស្តាប់ក៏ប៉ុន្តែមិនបានស្តាប់ដោយការតាំងចិត្តនោះឡើយ
ដោយគ្រាន់តែស្តាប់
ដើម្បីដល់ពេលនិយាយតែប៉ុណ្ណោះ ។ ដូច្នោះហើយ អ្វីដែលធ្វើឱ្យយើងស្វែងយល់ពីអ្នកដទៃបានល្អនោះគឺយើងត្រូវ “ស្តាប់” ដើម្បីស្វែងយល់ មិនដែលស្តាប់ដើម្បីនិយាយឆ្លើយឆ្លង ឬស្តាប់ដើម្បីនិយាយនោះឡើយ ។
ជាធម្មតាមនុស្សយើងតែយកខ្លួនឯងជាធំ ចង់ឱ្យអ្នកដទៃយល់ពីយើង ស្តាប់យើង ប៉ុន្តែអ្នកដែលមន្តស្នេហ៍ពិតប្រាកដនោះ គឺស្វែងយល់ពីអ្នកដទៃឱ្យបានច្រើន ស្តាប់អ្នកដទៃ ដើម្បីស្វែងយល់ពីគេឱ្យជាក់ច្បាស់ ពិតប្រាកដ ។
 
6. Synergize

មនុស្សយើងមិនដូចគ្នាឡើង មានភាពឆ្លាតវៃផ្សេងៗគ្នា យើងត្រូវ
ទទួលស្គាល់រឿងនេះ ហើយត្រូវរួមដៃជាមួយអ្នកដទៃដើម្បីឱ្យកើត
ប្រយោជន៍ខ្ពស់បំផុត ។
យើងត្រូវទទួលស្គាល់ធម្មជាតិរបស់មនុស្សម្នាក់ៗថាវាមិនដូចគ្នា ត្រូវយកជំនាញដែលខុសគ្នាមកផ្សំគ្នាឱ្យកើតប្រយោជន៍ខ្ពស់បំផុត ។
 
7. Sharpen the Saw
មនុស្សយើងត្រូវការអភិវឌ្ឍន៍ជាប្រចាំ ប្រៀបប្រដូចជាមនុស្សកាត់ដើមឈើ ពេលមានអ្នកសួរថា
កំពុងធ្វើអ្វី ក៏ឆ្លើយថា កំពុងកាត់ដើមឈើ អ្នកសួរក៏សួរតថា
មានសំលៀងពូថៅមកខ្លះទេ បែជាឆ្លើយថា ខ្ញុំប្រញាប់កាត់ដើមឈើរាល់ថ្ងៃហាត់ជិតងាប់ហើយ មានពេលឯណាមកសំលៀងពូថៅនោះ ។ យ៉ាងណាម៉ិញ មនុស្សយើងដែលធ្វើការធ្ងន់រាល់ថ្ងៃ ត្រូវតែឆ្លៀងពេលដុះខាត់ចិត្តគំនិត ស្វែងរក
ចំណេះដឹង បន្ថែម
ដើម្បីអភិវឌ្ឍន៍ខ្លួនឯកឱ្យកាន់តែប្រសើរឡើង ហើយធ្វើការកាន់តែងាយស្រួលឡើង ។
 
ការអភិវឌ្ឍខ្លួនយើងទៅផ្នែកផ្សេងៗ ដូចជា ៖
ផ្នែករាងកាយ ៖ ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ សមស្រប
ផ្នែកបញ្ញាស្មារតី ៖  ត្រូវដុះខាត់ជាប្រចាំ ដោយការអានសៀវភៅ ការស្វែងរកបទពិសោធន៍ថ្មីៗក្នុងជីវិត
ផ្នែកចិត្តគំនិត ៖   ការរស់នៅជាមួយធម្មជាតិ ការរំលឹកពីគោលដៅនៃជីវិត
ផ្នែកសង្គម ៖ ការរស់នៅប្រកបដោយសតិបញ្ញាការចូលរួមក្នុងការលើកកំពស់
សង្គមមនុស្សឱ្យប្រសើរឡើងជាដើម ។
 
          នេះជាការសង្ខែបអត្ថន័យខ្លីៗ នៃសៀវភៅ The 7 Habits of Highly Effective People ដើម្បីជាចំណេះដឹងបន្ថែមគួរអានបន្ថែម ។