Showing posts with label ការពារ. Show all posts
Showing posts with label ការពារ. Show all posts

Monday, April 29, 2019

ស្ត្រូកកម្តៅ ពេជ្ឈឃាតក្នុងរដូវក្តៅ


ស្ត្រូកកម្តៅ ពេជ្ឈឃាតក្នុងរដូវក្តៅ

ពិភពលោកផ្លាស់ប្តូរជាខ្លាំង ធ្វើឱ្យអាកាសធាតុកាន់តែក្តៅឡើងៗជារៀងរាល់ឆ្នាំ ជាពិសេសប្រទេសកម្ពុជាដែលជាប្រទេសក្នុងតំបន់ក្តៅហើយនោះ កាន់តែធ្វើឱ្យមាន អាកាសធាតុក្តៅទ្វេឡើង បង្កឱ្យប្រជាជនកើតជំងឺជាច្រើនប្រភេទ ហើយជំងឺដែលជួបប្រទះនៅរដូវក្តៅនោះគឺ ស្រ្តូកកម្តៅHeat Stroke ។
ស្រ្តូកកម្តៅ បើវាធ្ងន់ធ្ងរនោះ នឹងបង្កឱ្យមានការបាត់បង់ជីវិតផងដែរ ។ 

 មូលហេតុ


ជំងឺ ស្រ្តូកកម្តៅ កើតឡើងដោយសារតែរាងកាយមិនអាចផ្លាសប្តូរទៅនឹងកម្តៅដែល
កើតឡើង ។ តាមធម្មតារាងកាយមានប្រព័ន្ធការផ្លាស់ប្តូរតុល្យភាពកម្តៅ ពេល សីតុណ្ហភាពរាងកាយខ្លាំងឡើង នឹងមានវិធីបញ្ចេញកម្តៅចេញពីរាងកាយយ៉ាងមាន ប្រសិទ្ធភាព ដោយក្រពេញខួរក្បាល
hypothalamus ផ្នែកខាងមុខ ប្រសិនបើបាត់បង់តុល្យភាពនេះ និងបង្កើតឱ្យមានការឈឺចាប់ឡើង

 ប្រភេទនៃស្ត្រូកកម្តៅ
        ១. ស្ត្រូកកម្តៅកើតចេញពីការហាត់ប្រាណ (Exertional Heat Stroke : EHS)  ច្រើនតែជួបប្រទះចំពោះអ្នកដែលមានរាងកាយរឹងមាំ ដូចជាយុវវ័យ អ្នកកីឡា ឬអ្នកដែលហាត់ប្រាណហួសកំរិត រួមទាំងសីតុណ្ហភាពខាងក្រៅក្តៅខ្លាំង​។
        ២. ស្ត្រូកកម្តៅទូទៅ (Non-exertional Heat Stroke: NEHS) ច្រើនតែជួបប្រទះជាមួយអ្នកដែលមានអាយុច្រើន មានជំងឺប្រចាំខ្លួន អ្នកដែលទទួលទានថ្នាំប្រចាំ អ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម អ្នកជំងឺកុមារដែលមិនអាចជួយខ្លួន​ឯងបាន ។
 
 រោគសញ្ញា
រោគសញ្ញាបង្ហាសំខាន់ មានដូចជា ក្តៅខ្លួនខ្លាំង សីតុណ្ហភាពក្នុងរាងកាយ
លើសពី ៤១ អង្សា ឡើងទៅ សម្រាប់ប្រភេទ
EHS  ច្រើនតែមានចេញញើស
និងប្រភេទ NEHS មិនមានចេញញើសនោះទេ ។ អ្នកដែលមានប្រវត្តិធ្វើកិច្ចកម្ម ឬហាត់ប្រាណក្នុងពេលដែលមានអាកាសធាតុក្តៅខ្លាំង ។ សម្ពាធឈាមធ្លាក់ចុះ មុខងារអវយវៈផ្សេងៗធ្លាក់ចុះ វង្វេង ប្រកាច់ បាត់បង់ស្មារតី ។
ប្រព័ន្ធការធ្វើការរបស់រាងកាយក្រោយពីទទួលកម្តៅខ្លាំង មានការផ្លាសប្តូរ
ដោយបញ្ចួនទឹក ឬឈាមទៅចិញ្ចឹមអវយវៈផ្សេងៗ ដូចជា ខួរក្បាល ថ្លើម
និងសាច់ដុំជាដើម បណ្តាលឱ្យស្បែកខ្វះឈាម និងទឹកទៅចិញ្ចឹម
ទើបមិនអាច បញ្ចេញកម្តៅចេញពីរាងកាយបាន ។  

ការសង្គ្រោះបឋម

 យកអ្នកជំងឺដែលមានរោគសញ្ញាបែបនេះទៅកន្លែងដែលត្រជាក់ លើកជើងខ្ពស់ ដើម្បីឱ្យឈាមដើរបានល្អ ដោះសម្លៀកបំពាក់ ប្រើទឹកត្រជាក់ស្អំត្រង់បរិវេណក មុខ ភ្លៅជាដើម និងប្រើកង្ហារបក់ដើម្បីបញ្ចេញកំដៅ ប្រើទឹកត្រជាក់ជួតខ្លួន ដើម្បីបំបាត់សីតុណ្ហភាពក្នុងរាងកាយឱ្យលឿនបំផុត និងប្រញាប់នាំទៅកាន់មន្ទីរពេទ្យ ។ 

វិធីការពារ 

-​​     ទទួលទានទឹកឱ្យគ្រប់គ្រាន់  ២ លីត្រក្នុងមួយថ្ងៃ

-     ជៀសវាងអាកាសធាតុក្តៅខ្លាំង
-     មិនគួរហាត់ប្រាណហួសកំរិតនិងមិនគួរហាត់ប្រាណ
      ពេលអាកាសធាតុក្តៅខ្លាំង ។
-     ពាក់អាវដែលអាចបញ្ចេញកម្តៅបានល្អ និងសមស្របទៅ
      តាមអាកាសធាតុ
-     ប្រសិនបើចាំបាច់ធ្វើការកន្លែងដែលមានកម្តៅខ្លាំង គួរពាក់មួក
      ការពារកម្តៅ ឬត្រៀមខ្លួនដើម្បីឱ្យរាងកាយស៊ាំទៅនឹងអាកាសធាតុ ។
 



*     
  
សូមអរគុណ ពត៌មានមន្ទីរពេទ្យផ្យាថៃ ២


Friday, December 28, 2018

ជម្ងឺគ្រុនឈាម ឃាតកលាក់មុខ ដែលលោកអ្នកគួរស្វែងយល់




ជម្ងឺគ្រុនឈាម  ( Dengue )  








ស្វែងយល់ពីជំងឺគ្រុនឈាម គ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់

នៅពេលដែលរដូវភ្លៀងឈានចូលមកដល់ ឱកាសហានិភ័យនៃការកើត
ជម្ងឺគ្រុនឈាមក៏មានកាន់តែច្រើនឡើងផងដែរ ជាពិសេសចំពោះកុមារ ដែលអាចបណ្តាលឲ្យមានអាការៈជ្រៀតជ្រែកធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត ។              ដូច្នោះហើយ យើងគួរមកសិក្សាពីជម្ងឺនេះឱ្យបានច្បាស់ ដើម្បីការពារ និងត្រៀម
ខ្លួនក្នុងការមើលថែទាំអ្នកជម្ងឺ
 
ជម្ងឺគ្រុនឈាម
      ជាជំងឺមួយដែលបង្កឡើងពីវីរុសម្យ៉ាងឈ្មោះវីរុសដាំង មាន ៤ ប្រភេទ គឺប្រភេទ
, , , , ហើយមានមួសខ្លាជាភ្នាក់ងារចម្លង និងជួបប្រទះជាញឹកញាប់
ចំពោះកុមារ មានអាយុ ចាប់តាំង ពី ៥ -១៥ ឆ្នាំប៉ុន្តែនៅបច្ចុប្បន្នមានប្រទះឃើញ
ចំពោះមនុស្សពេញវ័យនិងមនុស្សធំកាន់តែច្រើនឡើង ៗ ។

រោគសញ្ញា  ចែកចេញជា ៣ កម្រិត គឺ
 
. កម្រិតក្តៅខ្លួនខ្លាំង
ជាកម្រិតដែលអ្នកជម្ងឺមានអាការៈក្តៅខ្លួនខ្លាំង ដល់ទៅ ៣៨ - ៤០ អង្សាសេ ។ ហើយមានរយៈពេលពី ៣-៨ ថ្ងៃ មានរោគសញ្ញាមុខក្រហម ឈឺក្បាល អស់កំលាំង ឈឺចុកចាប់តាមសាច់ដុំ ធុញអាហារ ក្អួត ឈឺពោះ អាចមានការចេញឈាមតាម
អវយវៈខ្លះៗ ដូចជា មានចេញឈាមតាមស្បែក តាមច្រមុះ ក្អួតលាយឈាម ឬលាមកលាយឈាមជាដើម ។ 

. កម្រិតធ្ងន់ 

វាកើតឡើងប្រហែល ថ្ងៃទី ៣- ៦ នៃមេរោគ ដែលជាកំឡុងពេលដែលកម្តៅធ្លាក់ចុះ
 និង មានផ្លាកែតចេញពីសរសៃឈាម អាចធ្វើឱ្យអ្នកជម្ងឺមានអាការៈ សន្លប់  ខ្វល់ខ្វាយ ដៃជើងត្រជាក់ ជីពចរចុះខ្សោយ សម្ពាធឈាមទាប អ្នកខ្លះអាចមានចេញឈាមខ្លាំង ជាពិសេសឈាមចេញតាមប្រព័ន្ធ ផ្លូវអាហារ ។ ប្រសិនបើបានទទួលការព្យាបាល
យ៉ាងត្រឹមត្រូវនិងទាន់ពេលវេលា អ្នកជម្ងឺអាចជាសះ ស្បើយបាន ។


.​រយៈពេលវិលមកសភាពដើមវិញ 

        គឺជារយៈពេលដែលមានការត្រឡប់មកវិញនៃប្លាកែតចូលសរសៃឈាមអ្នកជម្ងឺ មានអាការៈប្រសើរឡើង ចាប់ផ្តើមចង់ទទួលទានអាហារ នោមច្រើន ជីពរដើរឹយឺតរហូតដូចប្រក្រតី សម្ពាធឈាមត្រឡប់មក ប្រក្រតី ហើយអាចមាន
កន្ទួលក្រហមបាន ហៅថា កន្ទួល Convalescent  ។ 

ការវិនិច្ឆ័យ

        វាអាស្រ័យទៅលើរោគសញ្ញាជាការសំខាន់  ការពិនិត្យឈាមក្រោយពេលក្តៅខ្លួនបាន ២-៣ ថ្ងៃ វាបញ្ជាក់ប្រាប់ថាជារោគគ្រុនឈាម ដែលអាចឃើញថា កំហាប់
ឈាមខ្ពស់ឡើង ចំនួនគ្រាប់ឈាមសនិងកំហាប់ឈាមចុះទាប។ នៅបច្ចុប្បន្នមាន
ការពិនិត្យពិសោធន៍ ដើម្បីមើលអង់ទីគ័រមេរោគអាចដឹងពីលទ្ធ ផល បានក្នុង
ពេល ២ ម៉ោង ដែលអាចជាប្រយោជន៍ចំពោះការវិនិច្ឆ័យនិងការព្យាបាល
 អ្នកជម្ងឺបាន ។ 

ការព្យាបាល 

· អ្នកជម្ងឺដែលមានក្តៅខ្លួន គួរទទួលទានទឹកឱ្យបានច្រើន ជួតខ្លួនពេលមានកំដៅខ្ពស់ប្រើថ្នាំប៉ារ៉ាសេតាម៉ុលតាមការគួរ មិនគួរប្រើថ្នាំប្រភេទអាស្ពីរីន និងថ្នាំ អៃបូប្រូហ្វីន ព្រោះអាចធ្វើឱ្យរលាកក្រពះ កំហាប់ឈាមទាប និងងាយចេញឈាម
· អ្នកជម្ងឺដែលធុញអាហារ ឬចង្អោរ ក្អួត គួរឱ្យក្រេបទឹកជាញឹកញាប់ អាចទទួលទាន ទឹកអំបិលរ៉ែទឹកផ្លែឈើ ឬទឹកផ្អែមដែលមិនមានពណ៌ក្រហម ។
· អ្នកជម្ងឺអាចជួបពេទ្យតាមណាត់រហូតជាសះស្បើយ ។
·           ប្រសិនបើអ្នកជម្ងឺក្អួតខ្លាំង អស់កំលាំង ចេញឈាមតាមច្រមុះនិងក្អួតលាយឈាម គួរ មកជួបពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល ក្នុងមន្ទីរពេទ្យដើម្បីមើលថែឱ្យបានជិតស្និទ្ធ និងព្យាបាលទាន់ពេលវេលា ។ 


ការបង្ការ 

·        វិធីដែលល្អបំផុតគឺចៀសវាងមូសខ្លាខាំ ជាពិសេសពេលថ្ងៃ
គួរដេកក្នុងមុង ឬក្នុង បន្ទប់ដែលបិទដោយរនាំងលួស ក្នុងករណី
ដែលជៀសវាងមិនបានគួរប្រើថ្នាំមូស ។
·        កំចាត់ បំបាត់កន្លែងបង្កមូសខ្លា តាមកន្លែងទឹកដក់ដែលនៅជុំវិញផ្ទះ
ឬនៅបរិវេណ ជិតៗ និងសាលារៀនឱ្យបានជាប្រចាំ ។
·        វ៉ាក់សាំងស្ថិតនៅក្នុងកំឡុងពេលសាកល្បង ប្រសិទ្ធិភាព និងសុវត្ថិ
ភាពទំនងជា អាចនាំយកមកប្រើប្រាស់បាននៅពេលអនាគត ។
 

ប្រសិនបើអ្នកជម្ងឺមានរោគសញ្ញាដូចតទៅនេះ
ត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់ 

. អស់កំលាំងខ្លាំង ទទួលទានទឹកនិងអាហារមិនបាន ។
. ចង្អោរ ក្អួតជាញឹកញាប់ ឬឈឺពោះខ្លាំង ។
. មានចេញឈាម ដូចជាឈាមតាមច្រមុះ ក្អួត ឬបន្ទោរបង់លាយឈាម ។
. ស្រេកទឹកគ្រប់ពេល នោមថយចុះ ។
.​ កម្តៅថយចុះ ប៉ុន្តែព្រងើយស្ងៀម ឆេវឆាវ ឥរិយាបថផ្លាស់ប្តូរ ។
. ចេញញើសច្រើន ខ្លួនត្រជាក់ ពណ៌សម្បុរជាំ ឬកង្វល់ ខ្វល់ខ្វាយ ។
.​ មកពិនិត្យហើយអាការៈមិនប្រសើរឡើង ។ 



សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២