Friday, December 28, 2018

ជម្ងឺគ្រុនឈាម ឃាតកលាក់មុខ ដែលលោកអ្នកគួរស្វែងយល់




ជម្ងឺគ្រុនឈាម  ( Dengue )  








ស្វែងយល់ពីជំងឺគ្រុនឈាម គ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់

នៅពេលដែលរដូវភ្លៀងឈានចូលមកដល់ ឱកាសហានិភ័យនៃការកើត
ជម្ងឺគ្រុនឈាមក៏មានកាន់តែច្រើនឡើងផងដែរ ជាពិសេសចំពោះកុមារ ដែលអាចបណ្តាលឲ្យមានអាការៈជ្រៀតជ្រែកធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត ។              ដូច្នោះហើយ យើងគួរមកសិក្សាពីជម្ងឺនេះឱ្យបានច្បាស់ ដើម្បីការពារ និងត្រៀម
ខ្លួនក្នុងការមើលថែទាំអ្នកជម្ងឺ
 
ជម្ងឺគ្រុនឈាម
      ជាជំងឺមួយដែលបង្កឡើងពីវីរុសម្យ៉ាងឈ្មោះវីរុសដាំង មាន ៤ ប្រភេទ គឺប្រភេទ
, , , , ហើយមានមួសខ្លាជាភ្នាក់ងារចម្លង និងជួបប្រទះជាញឹកញាប់
ចំពោះកុមារ មានអាយុ ចាប់តាំង ពី ៥ -១៥ ឆ្នាំប៉ុន្តែនៅបច្ចុប្បន្នមានប្រទះឃើញ
ចំពោះមនុស្សពេញវ័យនិងមនុស្សធំកាន់តែច្រើនឡើង ៗ ។

រោគសញ្ញា  ចែកចេញជា ៣ កម្រិត គឺ
 
. កម្រិតក្តៅខ្លួនខ្លាំង
ជាកម្រិតដែលអ្នកជម្ងឺមានអាការៈក្តៅខ្លួនខ្លាំង ដល់ទៅ ៣៨ - ៤០ អង្សាសេ ។ ហើយមានរយៈពេលពី ៣-៨ ថ្ងៃ មានរោគសញ្ញាមុខក្រហម ឈឺក្បាល អស់កំលាំង ឈឺចុកចាប់តាមសាច់ដុំ ធុញអាហារ ក្អួត ឈឺពោះ អាចមានការចេញឈាមតាម
អវយវៈខ្លះៗ ដូចជា មានចេញឈាមតាមស្បែក តាមច្រមុះ ក្អួតលាយឈាម ឬលាមកលាយឈាមជាដើម ។ 

. កម្រិតធ្ងន់ 

វាកើតឡើងប្រហែល ថ្ងៃទី ៣- ៦ នៃមេរោគ ដែលជាកំឡុងពេលដែលកម្តៅធ្លាក់ចុះ
 និង មានផ្លាកែតចេញពីសរសៃឈាម អាចធ្វើឱ្យអ្នកជម្ងឺមានអាការៈ សន្លប់  ខ្វល់ខ្វាយ ដៃជើងត្រជាក់ ជីពចរចុះខ្សោយ សម្ពាធឈាមទាប អ្នកខ្លះអាចមានចេញឈាមខ្លាំង ជាពិសេសឈាមចេញតាមប្រព័ន្ធ ផ្លូវអាហារ ។ ប្រសិនបើបានទទួលការព្យាបាល
យ៉ាងត្រឹមត្រូវនិងទាន់ពេលវេលា អ្នកជម្ងឺអាចជាសះ ស្បើយបាន ។


.​រយៈពេលវិលមកសភាពដើមវិញ 

        គឺជារយៈពេលដែលមានការត្រឡប់មកវិញនៃប្លាកែតចូលសរសៃឈាមអ្នកជម្ងឺ មានអាការៈប្រសើរឡើង ចាប់ផ្តើមចង់ទទួលទានអាហារ នោមច្រើន ជីពរដើរឹយឺតរហូតដូចប្រក្រតី សម្ពាធឈាមត្រឡប់មក ប្រក្រតី ហើយអាចមាន
កន្ទួលក្រហមបាន ហៅថា កន្ទួល Convalescent  ។ 

ការវិនិច្ឆ័យ

        វាអាស្រ័យទៅលើរោគសញ្ញាជាការសំខាន់  ការពិនិត្យឈាមក្រោយពេលក្តៅខ្លួនបាន ២-៣ ថ្ងៃ វាបញ្ជាក់ប្រាប់ថាជារោគគ្រុនឈាម ដែលអាចឃើញថា កំហាប់
ឈាមខ្ពស់ឡើង ចំនួនគ្រាប់ឈាមសនិងកំហាប់ឈាមចុះទាប។ នៅបច្ចុប្បន្នមាន
ការពិនិត្យពិសោធន៍ ដើម្បីមើលអង់ទីគ័រមេរោគអាចដឹងពីលទ្ធ ផល បានក្នុង
ពេល ២ ម៉ោង ដែលអាចជាប្រយោជន៍ចំពោះការវិនិច្ឆ័យនិងការព្យាបាល
 អ្នកជម្ងឺបាន ។ 

ការព្យាបាល 

· អ្នកជម្ងឺដែលមានក្តៅខ្លួន គួរទទួលទានទឹកឱ្យបានច្រើន ជួតខ្លួនពេលមានកំដៅខ្ពស់ប្រើថ្នាំប៉ារ៉ាសេតាម៉ុលតាមការគួរ មិនគួរប្រើថ្នាំប្រភេទអាស្ពីរីន និងថ្នាំ អៃបូប្រូហ្វីន ព្រោះអាចធ្វើឱ្យរលាកក្រពះ កំហាប់ឈាមទាប និងងាយចេញឈាម
· អ្នកជម្ងឺដែលធុញអាហារ ឬចង្អោរ ក្អួត គួរឱ្យក្រេបទឹកជាញឹកញាប់ អាចទទួលទាន ទឹកអំបិលរ៉ែទឹកផ្លែឈើ ឬទឹកផ្អែមដែលមិនមានពណ៌ក្រហម ។
· អ្នកជម្ងឺអាចជួបពេទ្យតាមណាត់រហូតជាសះស្បើយ ។
·           ប្រសិនបើអ្នកជម្ងឺក្អួតខ្លាំង អស់កំលាំង ចេញឈាមតាមច្រមុះនិងក្អួតលាយឈាម គួរ មកជួបពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល ក្នុងមន្ទីរពេទ្យដើម្បីមើលថែឱ្យបានជិតស្និទ្ធ និងព្យាបាលទាន់ពេលវេលា ។ 


ការបង្ការ 

·        វិធីដែលល្អបំផុតគឺចៀសវាងមូសខ្លាខាំ ជាពិសេសពេលថ្ងៃ
គួរដេកក្នុងមុង ឬក្នុង បន្ទប់ដែលបិទដោយរនាំងលួស ក្នុងករណី
ដែលជៀសវាងមិនបានគួរប្រើថ្នាំមូស ។
·        កំចាត់ បំបាត់កន្លែងបង្កមូសខ្លា តាមកន្លែងទឹកដក់ដែលនៅជុំវិញផ្ទះ
ឬនៅបរិវេណ ជិតៗ និងសាលារៀនឱ្យបានជាប្រចាំ ។
·        វ៉ាក់សាំងស្ថិតនៅក្នុងកំឡុងពេលសាកល្បង ប្រសិទ្ធិភាព និងសុវត្ថិ
ភាពទំនងជា អាចនាំយកមកប្រើប្រាស់បាននៅពេលអនាគត ។
 

ប្រសិនបើអ្នកជម្ងឺមានរោគសញ្ញាដូចតទៅនេះ
ត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់ 

. អស់កំលាំងខ្លាំង ទទួលទានទឹកនិងអាហារមិនបាន ។
. ចង្អោរ ក្អួតជាញឹកញាប់ ឬឈឺពោះខ្លាំង ។
. មានចេញឈាម ដូចជាឈាមតាមច្រមុះ ក្អួត ឬបន្ទោរបង់លាយឈាម ។
. ស្រេកទឹកគ្រប់ពេល នោមថយចុះ ។
.​ កម្តៅថយចុះ ប៉ុន្តែព្រងើយស្ងៀម ឆេវឆាវ ឥរិយាបថផ្លាស់ប្តូរ ។
. ចេញញើសច្រើន ខ្លួនត្រជាក់ ពណ៌សម្បុរជាំ ឬកង្វល់ ខ្វល់ខ្វាយ ។
.​ មកពិនិត្យហើយអាការៈមិនប្រសើរឡើង ។ 



សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២

ជំងឺ​ពងបែក ដៃ ​ជើង និង​ មាត់




ជំងឺ​ពងបែក ដៃ ​ជើង និង​ មាត់
( Hand Foot Mouth disease )

ជម្ងឺពងបែកដៃ ជើង មាត់ 

        គឺជាជម្ងឺដែលឆ្លងហើយជួបប្រទះញឹកញាប់បំផុតចំពោះកុមារ ជាពិសេស
កុមារ អាយុតិចជាង ៥ ឆ្នាំ ។ មូលហេតុកើតឡើងដោយវីរុស Enterovirus
 71 មេរោគនេះអាចជួបប្រទះបានពេញមួយឆ្នាំ ប៉ុន្តែភាគច្រើនកើតឡើង
ក្នុងរដូវវស្សា ដែលច្រើនតែមានអាកាសត្រជាក់និងសើម ជាទូទៅជម្ងឺនេះមិន 
មានរោគសញ្ញាខ្លាំងក្លានោះទេ ។ 
 
ការឆ្លង​រាតត្បាតនៃជម្ងឺ 

          ការឆ្លងរាតត្បាតភាគច្រើនបង្កឡើងដោយការទទួលមេរោគចូលដោយ
ការប៉ះពាល់ជាមួយអ្នកជម្ងឺ វីរុសឆ្លងតាមដៃ ឬរបស់លេង ដែលប្រឡាក់ទឹកមាត់ 
សំបោរ ទឹករងៃតាមរបួសនៅនិងស្បែក និងលាមក ហើយនិងកើតចេញពីការក្អក           ក្តាស់ដាក់គ្នា ជម្ងឺនេះច្រើនតែឆ្លងរាតត្បាតនៅសាលារៀនថ្នាក់មត្តេយ្យ ឬកន្លែង
ចិញ្ចឹមគាំពារកុមារ ដោយមានរយៈពេលប្រហែល ១ សប្តាហ៍មុនការលេចចេញ
នូវរោគសញ្ញា ដូច្នេះហើយ ទើបវាអាចឆ្លងបានដោយទាំងមិនមានរោគសញ្ញា ។

ដៃ Hand   

រោគសញ្ញា
 
          បន្ទាប់ពីទទួលវីរុស បាន -៧ថ្ងៃ អ្នកជម្ងឺចាប់ផ្តើមបញ្ចេញរោគសញ្ញា ដោយមានកំដៅតិចៗ ឈឺមាត់ ហូរទឹកមាត់ ទទួលទានអាហារបានតិច  ដោយសារ
តែ មានរបួសនៅពិដានមាត់ និងថ្ពាល់ប៉ោង មានកន្ទួលក្រហម ឬកន្ទួលទឹកថ្លា នៅ
បរិវេណ ដៃ ជើង ជុំវិញគូថ និងអវយវៈភេទ អាចមានកន្ទួលតាមដងខ្លួន ដៃនិងជើង
បាន ហើយ ច្រើន តែមានរោគសញ្ញាប្រហែល - ថ្ងៃ ហើយអាចប្រសើរឡើង
រហូតដល់ជាសះស្បើយ ក្នុងរយៈពេល សប្តាហ៍ រោគដៃ ជើង មាត់ ជាទួទៅមិន
គួរឱ្យខ្លាចនោះទេ អាចជាទៅវិញបានដោយខ្លួនឯង ភាគតិចប៉ុណ្ណោះដែលមាន
អាការៈខ្លាំងក្លា ច្រើនតែកើតពីវីរុស Enterovirus 71 ដែលធ្វើឱ្យរលាកខួរក្បាល ជាមួយនិងផ្លូវដង្ហើម និងប្រព័ន្ធលំហូរឈាមចុះខ្សោយ បាត់បង់ជីវិតយ៉ាងឆាប់រហ័ស កុមារដែលមានអាការៈខ្លាំងក្លា ច្រើនតែមានកំដៅខ្ពស់ ស្ងៀមស្ងាត់ អស់កំលាំង  
ញ័រដៃ ដើរទ្រេតទ្រោត ក្អួតច្រើន ដកដង្ហើមហប និងប្រកាច់ ប្រសិនបើមាន
រោគសញ្ញាទាំងនេះគួរទៅជួបពេទ្យជាបន្ទាន់

ការព្យាបាល 

ជម្ងឺដៃ ជើងមាត់នៅមិនទាន់មានថ្នាំព្យាបាលជាពិសេស វិធីសាស្ត្រការព្យាបាល ជាការព្យាបាលតាមរោគសញ្ញាដូចជា ថ្នាំបញ្ចុះកំដៅ ថ្នាំស្ពឹកជាពិសេសសម្រាប់របួស
ក្នុង មាត់ ទទួលទានទឹកអំបិលរ៉ែ ដើម្បីជំនួសការខ្វះទឹក ឱ្យអ្នកជម្ងឺទទួលទាន
អាហារទន់ៗ និងមិនក្តៅខ្លាំង

ជើង Foot
 
ការបង្ការរោគ 

ជម្ងឺដៃជើងមាត់នៅមិនទាន់មានវ៉ាក់សាំង បង្ការរោគនេះ ការការពារដែលសំខាន់
បំផុតគឺ ការបែងចែកអ្នកជម្ងឺដែលកើតរោគនេះមិនឱ្យប៉ះពាល់អ្នកដទៃ ។ អ្នកថែទាំកុមារគួរលាង សំអាតដៃឱ្យបានញឹកញាប់ ដើម្បីការពារការឆ្លង
វីរុសទៅកុមារផ្សេងៗ លាងសំអាតរបស់ លេងឱ្យញឹកញាប់ និងបរិស្ថាននៅជុំវិញ
ខ្លួន  ការលាងសំអាតដោយប្រើសាប៊ូ សាប៊ូម្សៅ ឬទឹកសំអាតទូទៅ អាចកំចាត់វីរុស
បាន ។ គួរប្រុងប្រយ័ត្នការមានអនាម័យនៃទឹក អាហារ និង របស់ដែលកុមារដាក់
ចូលមាត់ ។ សាលារៀនមិនគួរទទួលកុមារដែលមានជម្ងឺឱ្យចូលរៀន រហូតដល់
ជាសះស្បើយ ដើម្បីការពារការឆ្លងមេរោគ ។ អាណាព្យាបាលគួរនាំកូន ដែលឈឺ
ទៅជួបពេទ្យ ទទួលការព្យាបាលតាមវេជ្ជបញ្ជារ ប្រាប់សាលារៀន និងកុមារ
គួរ ឈប់រៀនរហូតដល់ជាសះស្បើយ ដែលចំណាយពេលវេលាប្រហែល ៧-១០
ថ្ងៃជម្ងឺនិង ជាសះស្បើយបានដោយខ្លួនឯង។ ប៉ុន្តែគួរប្រុងប្រយ័ត្នរោគសញ្ញា
ដែលអន្តរាយជាភាវៈជ្រាតជ្រែក ដូចដែលបានពោលមកនោះ

              
មាត់ Mouth

ការគ្រប់គ្រងរោគ
 
ប្រសិនបើមានកុមារកើតជម្ងឺនេះច្រើន អាចចាំបាច់ត្រូវបិទសាលារៀន ឬ
ថ្នាក់ រៀន ប្រហែល ១ សប្តាហ៍ នឹងធ្វើការសំអាតសម្លាប់មេរោគ ដោយប្រើ
សារធាតុ កំចាត់ ( ២០ លីត្រ ចំពោះទឹក ១ លីត្រ) ឬទឹកថ្នាំសំអាតដែល
ប្រើតាមផ្ទះ ។ 


សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២