Tuesday, October 9, 2018

ការព្យាបាលថ្លើមប្រភេទ សេ


ព្យាបាលជំងឺ 

 រលាកថ្លើមប្រភេទ សេ

អាចព្យាបាលជាសះស្បើយជាង ៩០ ភាគរយ

ដោយការទទួលទានថ្នាំ !!!


សាកសួរពត៌មានបន្ថែម  +6694-625-9619
ផ្នែកប្រព័ន្ធរំលាយអាហារ និងថ្លើម មន្ទីរពេទ្យផ្យាថៃ

ជំងឺរលាកថ្លើមប្រភេទ សេ ជាជំងឺមួយដែលគំរាមកំហែងដល់សុខភាពរបស់អ្នកជំងឺជាច្រើន
ដោយមិនដឹងខ្លួន ដោយសារតែនៅរយៈដំបូងនោះ ជំងឺនេះនៅ
មិនទាន់បង្ហាញរោគសញ្ញាខុសប្រក្រតីអ្វីឡើយ រហូតទាល់តែ
ថ្លើមមានបញ្ហាកាន់តែច្រើនទើបអ្នកជំងឺមានអាការៈអស់កំលាំង
ច្រើនជាងធម្មតាហើយទំរាំតែដឹងនោះ អាការៈរោគច្រើនតែឈាន
ចូលដល់ភាវៈក្រិនថ្លើមរួចទៅហើយ ប្រសិនបើលោកអ្នក
កង្វល់បញ្ហារឿងថ្លើមនោះ  សូមអញ្ចើញមកពិគ្រោះយោបល់
នៅផ្នែកប្រព័ន្ធរំលាយអាហារ និងថ្លើម មន្ទីរពេទ្យផ្យាថៃអន្តរជាតិទី

សូមអរគុណ !!! 




សុខភាពថ្លើមរបស់អ្នក

គួរឆែកសុខភាពថ្លើមរបស់លោកអ្នក 

FibroScan  គឺជាម៉ាស៊ីនដែលទំនើប មានភាពទាន់សម័យ មិនធ្វើឱ្យមានការឈឺចាប់

ក្នុងកំឡុងពេលត្រួតពិនិត្យ ហើយប្រើពេលខ្លីក្នុងការពិនិត្យ ម៉ាស៊ីននេះត្រូវបានគេប្រើសម្រាប់

ត្រួតពិនិត្យរក ភាវៈក្រិនថ្លើម ខ្លាញ់រំថ្លើម ជាដើម ។

តើអ្នកណាខ្លះគួរពិនិត្យ ?

អ្នកដែលមានជំងឺថ្លើម បេ ឬសេ 

អ្នកដែលទទួលទានស្រាជាប្រចាំ 

អ្នកដែលមានការរលាកថ្លើម 

អ្នកដែលមានខ្លាញ់រំថ្លើម 

តើមុនពិនិត្យ ត្រូវត្រៀមខ្លួនដូម្តេចខ្លះ ?

មានភាពងាយស្រួលក្នុងការត្រៀមខ្លួនមុនពិនិត្យ ត្រួតពិនិត្យបានភ្លាមៗ ដោយមិនចាំបាច់អត់អាហារ ឬទឹក 

មិនចាំបាច់ជោះឈាម គ្រាន់តែឃ្លាតពីការទទួលទានអាហារ 2-3 ម៉ោងតែប៉ុណ្ណោះ ។ ហើយប្រើពេលតែ 10 

នាទី ក្នុងការពិនិត្យតែប៉ុណ្ណោះ អាចទទួលលទ្ធផលភ្លាមៗ ។

សូមអរគុណ ប្រភព មន្ទីរពេទ្យផ្យាថៃ ២  

Sunday, January 1, 2017

Health & Beauty

មានសេវាបកប្រែភាសាខ្មែរ ថៃ ប្រចាំនៅក្នុងទីក្រុងបាងកក ។

Friday, December 30, 2016

ខ្លីៗ តែមានសារប្រយោជន៍



ទោះបីជាភាពខ្ចិលច្រអូសជានិស្ស័យ ឬជាផ្នែកមិនល្អដែលចាក់ឬសចាក់គល់ដុះ
ក្នុងចិត្តគំនិតរបស់មនុស្សយើងក៏ដោយ ក៏ប៉ុន្តែមិនមែនមានន័យថា យើងនឹងរស់នៅជាមួយវាមិនបាននោះទេ សុំត្រឹមតែមានភាពឧស្សាហ៍
វីរយៈព្យាយាមតែប៉ុណ្ណោះ
 ភាពខ្ចិលច្រអូសទាំងនោះនឹងឃ្លាតចេញ
ពីជីវិតរបស់យើងជាមិនខាន !!!

ខេត្តកាញ្ចនបុរី ប្រទេសថៃ

                កាលពីសប្តាហ៍មុនបានសម្រាកពីការងារដ៏មមាញឹក
ខ្ញុំមានឪកាសទៅទស្សនា​កំសា​ន្ត​នៅខេត្តមួយ ដែលស្ថិតនៅភាក
ខាងសិចនៃប្រទេសថៃមានចម្ងាយប្រហែល129គីឡូម៉ែត្រ​ពីទី​
ក្រុង​បាងកក មានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ានម៉ា ។
ខេត្តមួយនេះ​មានសារសំខាន់​ណាស់​ខាង​ផ្នែក​ ប្រវត្តិសាស្ត្រ
 ក្នុងសម័យសង្គ្រាមលោកលើកទី ២ ។ម្យ៉ាងទៀត​អត្ថន័យនៃ
ខេត្តនេះ​គឺទី​ក្រុង​មាស​ គឺ សម្បូរទៅដោយមាស
 កន្លែងកើតមាស ដោយសារនៅទីនេះពោរពេញទៅដោយព្រៃភ្នំ ។
            អ្វីដែលធ្វើឱ្យខេត្តនេះល្បីរន្ទឺពាសពេញពិភពលោកនោះគឺ
 ក្នុងកំឡុងពេលសម័យសង្គ្រាម លោកលើកទី ២ ។ នៅពេលជប៉ុន
សម្រេចចិត្តកសាងផ្លូវរថភ្លើងដើម្បីធ្វើជាយុទ្ធសាស្ត្រពីសហគមន៍ 
ណងប្លាដុកក្នុងប្រទេសថៃ ទៅកាន់ទីក្រុងថាន់ប៊ូសាយ៉ាត់នៃ
ប្រទេសមីយ៉ានម៉ា ដោយប្រមូល ឈ្លើយសឹកសង្គ្រាម និងពលករចំនួនជាច្រើនមកកសាងផ្លូវរថភ្លើងដោយ
ពុំមានការសម្រាកនោះឡើយរហូតធ្វើឱ្យមនុស្សចំនួនជាច្រើនត្រូវបានស្លាប់ 
ដែលបណ្តាលមកពីការស្នាកអាស្រ័យជំងឺ ផ្សេងៗ ហើយរូបភាពទារុណកម្មទាំងនេះមាននៅក្នុងសារមន្ទីរ
គ្រប់កន្លែងក្នុងខេត្តមួយនេះ។
              នេះជាចំណេះដឹងបន្តិចបន្តូចដែលជាបទពិសោធន៍ក្នុងការមកលេង
កំសាន្តនៅខេត្តនេះសង្ឃឹមថាជាប្រយោជន៍ចំពោះបងប្អូនដែលមិនដែល
ធ្លាប់មកកំសាន្តនៅទីនេះ ។