កាលពីសប្តាហ៍មុនបានសម្រាកពីការងារដ៏មមាញឹក
ខ្ញុំមានឪកាសទៅទស្សនាកំសាន្តនៅខេត្តមួយ ដែលស្ថិតនៅភាក
ខាងសិចនៃប្រទេសថៃមានចម្ងាយប្រហែល129គីឡូម៉ែត្រពីទី
ក្រុងបាងកក មានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ានម៉ា ។
ខេត្តមួយនេះមានសារសំខាន់ណាស់ខាងផ្នែក ប្រវត្តិសាស្ត្រ
ក្នុងសម័យសង្គ្រាមលោកលើកទី ២ ។ម្យ៉ាងទៀតអត្ថន័យនៃ
ខេត្តនេះគឺទីក្រុងមាស គឺ សម្បូរទៅដោយមាស
កន្លែងកើតមាស ដោយសារនៅទីនេះពោរពេញទៅដោយព្រៃភ្នំ ។

អ្វីដែលធ្វើឱ្យខេត្តនេះល្បីរន្ទឺពាសពេញពិភពលោកនោះគឺ
ក្នុងកំឡុងពេលសម័យសង្គ្រាម លោកលើកទី ២ ។ នៅពេលជប៉ុន
សម្រេចចិត្តកសាងផ្លូវរថភ្លើងដើម្បីធ្វើជាយុទ្ធសាស្ត្រពីសហគមន៍
ណងប្លាដុកក្នុងប្រទេសថៃ ទៅកាន់ទីក្រុងថាន់ប៊ូសាយ៉ាត់នៃ
ប្រទេសមីយ៉ានម៉ា ដោយប្រមូល ឈ្លើយសឹកសង្គ្រាម និងពលករចំនួនជាច្រើនមកកសាងផ្លូវរថភ្លើងដោយ
ពុំមានការសម្រាកនោះឡើយរហូតធ្វើឱ្យមនុស្សចំនួនជាច្រើនត្រូវបានស្លាប់
ដែលបណ្តាលមកពីការស្នាកអាស្រ័យជំងឺ ផ្សេងៗ ហើយរូបភាពទារុណកម្មទាំងនេះមាននៅក្នុងសារមន្ទីរ
គ្រប់កន្លែងក្នុងខេត្តមួយនេះ។
នេះជាចំណេះដឹងបន្តិចបន្តូចដែលជាបទពិសោធន៍ក្នុងការមកលេង
កំសាន្តនៅខេត្តនេះសង្ឃឹមថាជាប្រយោជន៍ចំពោះបងប្អូនដែលមិនដែល
ធ្លាប់មកកំសាន្តនៅទីនេះ ។

No comments:
Post a Comment