Showing posts with label ពិនិត្យ. Show all posts
Showing posts with label ពិនិត្យ. Show all posts

Friday, September 27, 2019

អ្នកម្តាយដែលមានអាយុ ៣៥ ឆ្នាំ គួរពិនិត្យអ្វីខ្លះ ?

 
អ្នកម្តាយដែលមានអាយុ 35 ឆ្នាំ គួរពិនិត្យអ្វីខ្លះទៅ 
ដើម្បីឱ្យដឹងថា ម្តាយមិនមានហានិភ័យនោះ 
- អ្នកម្តាយគួរទៅពិនិត្យអេកូពោះ 
-ជោះឈាមមើលក្រូម៉ូសូម
- ពិនិត្យកោសិកាសាច់សុក 
- និងពិនិត្យទឹកភ្លោះ ។ 

ប្រសិនបើដឹងថា អ្នកមានផ្ទៃពោះនោះ ដើម្បីជៀសវាងបញ្ហាផ្សេងៗ ដែលអាចកើតឡើងចំពោះកូនរបស់លោកអ្នកបាន គួរទៅពិនិត្យផ្ទៃពោះ និងផ្ញើពោះ ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារ ។ 

សូមអរគុណពត៌មានពីមន្ទីរពេទ្យផ្យាថៃ ២

Wednesday, December 12, 2018

ការពិនិត្យសុខភាពការដេក (Sleep test)



អ្វីទៅគឺជា ការពិនិត្យសុខភាពការដេក (Sleep test)

        ការពិនិត្យសុខភាពការគេងគឺជា ការត្រួតពិនិត្យដែលនាំយកទិន្នន័យមុខងារ
របស់ប្រព័ន្ធការដកដង្ហើមក្នុងកំឡុងពេលដេក និងការធ្វើចលនាសួត ពោះ និង
ខួរក្បាល បេះដូង សាច់ដុំ កំរិតអ៊ុកហ្សីសែនក្នុងឈាម
 ។ បច្ចុប្បន្នចាត់ទុកថា  វាជាការពិនិត្យមាត្រដ្ឋានស្តង់ដាមាស( Gold Standard) សម្រាប់ការវិនិច្ឆ័យការ
បាត់ដង្ហើមក្នុងកំឡុងពេលដេក​ប្រភេទដែលស្ទះ និងជម្ងឺផ្សេងៗ ដែលទាក់ទង
និងការដេកលក់  
(Obstructive sleep apnea; OSA)

គោលបំណងនៃការពិនិត្យការដេក

        ដើម្បីបញ្ជាក់ការវិនិច្ឆ័យថាអ្នកជម្ងឺមានការបាត់ដង្ហើមពិតមែនឬអត់ ហើយ
អាចប្រាបពីកំរិតនៃភាពអន្តរាយរបស់រោគថា
 ​មានការបាត់ដង្ហើមក្នុងកំឡុងពេល
ដេកតិចឬច្រើនប៉ុណ្ណា និងការពិនិត្យ Sleep test បែបដែលមានប្រើឧបករណ៍
វាស់ពីកំរិតអាកាសរួមផងដែរ ដើម្បីជំនួយដល់វេជ្ជបណ្ឌិតដឹងពីតម្លៃ
នៃសម្ពាធរបស់ឧបករណ៍អាកាសធាតុ ដែលត្រូវប្រើសម្រាប់ព្យាបាល
អ្នកជម្ងឺម្នាក់ ៗ ។

ពេលណាទើបគួរទទួលការពិនិត្យការដេកលក់

·       អ្នកដែលដេកស្រម៉ុកខ្លាំង  និងអ្នកផ្សេងៗទៀត សង្កេតឃើញថា មានអាការៈ
ដកដង្ហើមផុតៗ​
 និងជួនកាលបាត់ដង្ហើម ។
·           អ្នកដែលងងុយគេងពេលថ្ងៃច្រើនជាងធម្មតា​ ទោះបីជាបានដេកគ្រប់គ្រាន់
ហើយ (
ប្រហែល ៧ ៨​ ម៉ោង)
·          អ្នកដែលមានការដេកខុសប្រក្រតីផ្សេងៗទៀត ដូចជា ដៃជើងញាក់ៗពេលដេក ដេកខាំធ្មេញ​ដេកល្មើ ដេកសុបិន្តអាក្រក់ ឆាប់ភ្ញាក់ ជាប្រចាំ ជាដើម ។

ការត្រៀមខ្លួនមុនត្រួតពិនិត្យ 

នៅក្នុងថ្ងៃធ្វើតេស្ត អ្នកជម្ងឺគួរអនុវត្តដូចតទៅនេះ 

·     គួរស្លៀកពាក់ខោអាវសម្រាប់ដេកជាប្រចាំថ្ងៃ ធ្វើចិត្តឱ្យសប្បាយ                       មិនចាំបាច់ព្រួយបារម្ភ ។
·     ចៀសវាងការទទួលទានកាហ្វេ តែ ភេសជ្ជៈដែលមានជាតិអាល់កុល ។
·     មិនគួរប្រើចាហួយលាបសក់ ឬក្រែមលាបសក់ ។
·     គួរដេកក្នុងឥរិយាបថដែលងាយស្រូល និងថ្នឹកបំផុត។
·     គួរផ្តល់ដំណឹងដល់បុគ្គលិកនិងពេទ្យ​ឲ្យបានដឹង ​ពីថ្នាំដែលព្យាបាលរោគ
ប្រចាំខ្លួន ដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំទឹកនោមផ្អែម ឬថ្នាំគេងលក់ ។
·     ចៀសវាងការដេកថ្ងៃ មុនថ្ងៃធ្វើតេស្ត ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២