Sunday, November 28, 2021

អំពើល្អអ្នកដទៃ និងទង្វើមិនគប្បីអ្នកដទៃ

 

អរគុណគ្រប់យ៉ាង !!!

នៅពេលដែលមិត្តរបស់យើងទះយើងមួយកំភ្លៀង
នោះយើងគួរសរសេរចំណាំទុកនៅលើដីខ្សាច់ ។
ប៉ុន្តែបើមិត្តយើង ធ្វើល្អ ការពារផលប្រយោជន៍
ឬអ្វីផ្សេងៗដែលជាប្រយោជន៍ដល់យើងនោះយើង
គួរកត់ចំណាំនៅលើផ្ទាំងថ្មដា ដែលជាផ្ទាំងថ្មគ្មាន
ថ្ងៃនឹងបាត់បង់ទៅវិញនោះទេ ។

ការកត់ចំណាំ ការចងចាំនូវអ្វីដែលអ្នកដទៃ
ធ្វើមកលើយើងជាពិសេសរឿងដែលមិនល្អនោះ
គួរចងចាំតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ
ដូចជាការសរសេរនៅលើខ្សាច់ ដែលវានឹង
បាត់រសាត់ទៅវិញតាមរលកទឹកសមុទ្រនោះឯង ។
 ម្យ៉ាងទៀតយើងគួរចងចាំទុកគ្រាន់ជាបទពិសោធន៍
ដែលជាមេរៀនសម្រាប់ជីវិតរបស់យើងតែប៉ុណ្ណោះ
មិនគួរចងចាំរហូតគ្រប់ពេលនោះទេ ។

អំពើល្អអ្នកដទៃដែលធ្វើមកលើយើងនោះ
យើងគួរចងចាំជានិច្ច គួរធ្វើល្អត្រឡប់ទៅវិញពេលឱកាស
មកដល់ ការចងចាំ ការកត់ទុកលើថ្មដើម្បីបង្ហាញ
ពីទឹកចិត្តមនុស្សជាតិយើង
ដែលធ្វើមកលើមនុស្សជាតិដូចគ្នា ។

មានសេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យ នៅទីក្រុងបាងកក +66(0)94-625-9619 Line ID : 0946259619

បាងកកថ្ងៃទី 28/12/2021

ធ្វើដំណើរទេសចរណ៍ ឬមកព្យាបាលនៅបាងកក ប្រទេសថៃ

 សេវារៀបចំឯកសារមកប្រទេសថៃ ដើម្បីទេសចរណ៍ និងព្យាបាលជំងឺ


Thursday, November 11, 2021

សេវារៀបចំឯកសារមកព្យាបាលនៅថៃ

 

សេវារៀបចំឯកសារមកព្យាបាលនៅថៃ

មិនថាស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ

លោកអ្នកក៏នៅតែអាចមកព្យាបាលនៅ

មន្ទីរពេទ្យល្បីៗ នៅទីក្រុងបាងកក

ប្រទេសថៃបានដែរ ។ ដោយគ្រាន់តែមានឯកសារផ្សេងៗតាមរដ្ឋាភិបាលថៃបានកំណត់ជាដើម ហើយបច្ចុប្បន្នរដ្ឋាភិបាលថៃបានសម្រួលការចូលមកព្យាបាលឬការធ្វើដំណើរមកកំសាន្តនោះដោយគ្រាន់តែយើងរៀបចំឯកសារមានដូចជា  

-    ការទិញធានារ៉ាប់រង

-    ការធ្វើចត្តាឡីស័ក ឬគេងរងចាំលទ្ធផលកូវីដ តែ ១ យប់នៅសណ្ឋាគារ

-    មានឯកសារបញ្ជាក់ការគេងនៅសណ្ឋាគារ ឬឯកសារបញ្ជាក់ពីការទទួលព្យាបាលនៅមន្ទីរពេទ្យ ។​

-    ការកក់សំបុត្រយន្តហោះ

-    ការបំពេញឯកសារនៅ Thailand Pass ជាដើម ។