Thursday, October 17, 2019

រស់នៅដើម្បីអ្វី ???




     បើទោះបីជាជីវិតមនុស្សយើងសព្វថ្ងៃមិនបានប្រឈមនឹងបញ្ហាសោកនាដកម្ម
សង្គ្រាមប្រល័យពូជសាសន៍ រោគរាតត្បាត ភ័យវិបត្តិផ្សេងៗ ដូចជា ភាពទុរគត ជាដើម ដែលជាបច្ច័យខាងក្រៅដើម្បីបង្កទុក្ខសោកដល់យើងនោះក៏ដោយ ក៏ប៉ុន្តែនៅក្នុងចិត្តរបស់យើងពោពេញទៅដោយទុក្ខសោកក្តៅក្រហាយ មានពេលខ្លះយើងហាក់មានអារម្មណ៍ថាគ្មានអ្វីសោះ ធុញថប់ក្នុងជីវិត សោះអង្គើយ ហាក់បីដូចជាមិនយល់ថាទាំងអស់នេះគឺដើម្បីអ្វីនោះឡើយ យើងមានជីវិតដើម្បីអ្វី អត្ថន័យខ្លឹមសារនៃការរស់នៅគឺដើម្បីអ្វីឱ្យប្រាកដ
ប្រជានោះឡើយ ? 


សំនួរបែបនេះ តែងធ្លាប់កើតមានក្នុងចិត្តរបស់យើងជាមិនខាននោះឡើយ ជួនកាលយើងមានចម្លើយតែពេលខ្លះយើងក៏គ្មានចម្លើយសម្រាប់សំនួរពួកនេះ
នោះទេ ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ចម្លើយរបស់យើង
តែងមានការផ្លាស់ប្តូរទៅតាមវ័យ និងបទពិសោធន៍របស់យើងកន្លងមកផងដែរ ។

បច្ចុប្បន្ននេះយើងត្រូវបង្រៀនឱ្យមានការកំណត់គោលដៅក្នុងជីវិត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងជីវិត តើការកំណត់គោលដៅជីវិត និងអត្ថន័យខ្លឹមសារជីវិតនេះ វាខុសគ្នាឬដូចគ្នាយ៉ាងណា ???

នៅពេលដែលយើងកើតមកមានជីវិតរស់នៅហើយនោះ ប្រាកដណាស់យើងត្រូវ កំណត់គោលដៅជីវិតរបស់យើង គោលដៅនេះហើយដែលធ្វើឱ្យជីវិតយើងមាន អត្ថន័យខ្លឹមសារ សារសំខាន់នោះ ឧទាហរណ៍ដូចជា នៅពេលដែលយើងហេវ ឬឃ្លានអាហារ គោលដៅគឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានអាហារមកញ៉ាំ បើទោះបីជាការរកអាហារមកញ៉ាំនោះវាមានការលំបាក ឬងាយស្រួលយ៉ាងណា ក៏ដោយយើងក៏ត្រូវតែធ្វើពីព្រោះវាឃ្លាន រឿងនេះហើយដែលផ្តល់អត្ថរស ខ្លឹមសារ នៃជីវិតរបស់យើងក្នុងពេលបច្ចុប្បន្នដែលតែងតែទាក់ទងគ្នាជាមួយនឹងគោលដៅ អនាគតផងដែរ ។ 

យើងត្រូវការអត្ថន័យនៃជីវិត ដូចជាការឱ្យនិយមន័យនៃពាក្យថាជោគជ័យ កាលយើងនៅវ័យសិក្សាសាកលវិទ្យាល័យ ជោគជ័យ គឺយើងធ្វើយ៉ាងណា គឺរៀនឱ្យចប់ បើទោះបីជាមានថ្ងៃខ្លះយើងខ្ចិល មិនចង់ទៅរៀន តែក៏ត្រូវទៅ ព្រោះយើងគិតថា យើងត្រូវឆ្លងកាត់បញ្ហានេះឱ្យបាន ។ 

(នៅមានបន្ត................

2 comments:

  1. that's purpose of life...you should find one. once you found it ....it really really mean for your life ...and your life is full of meaning....

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete