Wednesday, May 15, 2019

រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ

សម្រាប់ស្ត្រីមានផ្ទៃពោះ




 
​ស្ត្រីជាម្តាយ​គ្រប់រូប​គួរតែយក​ចិត្តទុកដាក់ថែទាំរាងកាយកំឡុង
ពេលមានផ្ទៃពោះ
​ដើម្បីធានាសុវត្ថិភាព​របស់ទារក​
នៅពេលដែលមានផ្ទៃពោះ​ ជាការ​ល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការ
ថែទាំ
​មុនសម្រាលកូន​។ អ្នកនឹងចាប់ផ្តើម​យកចិត្តទុកដាក់​អោយបានដិតដល់
ទៅនឹង​រាងកាយរបស់អ្នក​ដើម្បីជៀសវាងបញ្ហា​ដែលអាច​កើតមានឡើង​ ។ ពិតប្រាកដ
ណាស់
អ្នកគួរយល់ដឹងអំពី​រោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបាន​ការព្យាបាល​ជាបន្ទាន់​។ បញ្ហាទាំងនេះមានដូចជា៖
 
1. ហូរឈាម​ បន្តិច​បន្តិច​នៅពេល​មានផ្ទៃពោះដំបូង​គឺ​ជារោគសញ្ញាធម្មតា​ដែលបង្ហាញ
ថា
​ ​ អំប្រ៊ីយ៉ុង​កំពុងបង្កើតនៅក្នុងស្បូន​ ។ ប៉ុន្តែប្រសិនបើ​អ្នកហូរឈាម​ខ្លាំង​ ​ឈឺពោះ​ធ្ងន់ធ្ងរ 
និង ការឈឺចាប់​នោះ វា​អាចជា​រោគសញ្ញានៃ​ការមានគភ៌ក្រៅស្បូន ។​ ការមានគភ៌ក្រៅស្បូន​ គឺនៅពេលដែល​មេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀត​ក្រៅពីស្បូន។ ដូច្នេះវាគម្រាម​
គំហែង​ដល់​អាយុជីវិត​របស់ម្តាយ​បាន​ ។
បញ្ហាផ្សេងទៀងដែលអាចសង្កេតឃើញ
ក្រៅពីការហូរឈាមធ្ងន់
​ធ្ងរ គឺ ការ​រលូតកូន​ ​។ ការហូរឈាម​ណាមួយដែល​កើតឡើង​នៅក្នុងកំឡុងពេល​មានផ្ទៃពោះ​ តម្រូវឱ្យមាន​ការពិចារណា​និងការ​ពិគ្រោះយោបល់​ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ ។

2. ការចង្អោរ​និងក្អួត​ធ្ងន់ធ្ងរ​   ការចង្អោរ​មួយចំនួន​កំឡុងពេលមានផ្ទៃពោះ​គឺជារោគសញ្ញា
ធម្មតា
​   លើកលែងតែ​វាកើតឡើងរហូតដល់​អ្នកមិនអាច​បរិភោគឬទទួលទានអ្វី​បានឡើយ។ 
 អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការ​ខ្សោះជាតិទឹក​ដែលជាហេតុធ្វើអោយ​          ប៉ះពាល់ដល់​ទារក​របស់អ្នកបាន ។

3. ចលនា​របស់ទារក​អាចចុះខ្សោយ ឬ​ ពុំមានចលនាសោះ ។  ទារក​ចាប់ផ្តើម​ធ្វើចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍​ ។ ចលនា​ ឬ ស្នូរទះ កាន់តែខ្លាំងឡើងៗ
នៅពេលយប់
​​​។   វាគឺជា​ការលំបាក​ណាស់​ក្នុងការប្រាប់​ថាតើ​ទារក​របស់អ្នកមាន
ចលនាតិច ឬច្រើន ។
ជាទូទៅ​ វាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់
ទារក
ប្រសិនបើលឺស្នូរទះដប់ដង ក្នុងកំឡុងពេលពីរម៉ោង អ្នកគួរទៅជូបពេទ្យ
ជំនាញជាបន្ទាន់ ។
 
4. ​ការមានជម្ងឺផ្សេងៗ នៅដើម​ត្រីមាស​ទីបី​   ប្រសិនបើអ្នកមានផ្ទៃពោះនៅក្នុង​ត្រីមាសទីបី​ហើយមានជម្ងឺផ្សេងៗ ដែលបង្ក​អោយមានអាំងតង់ស៊ីតេកើនឡើង
នេះវាអាចជា​សញ្ញានៃ​ការកើតកូនមិនគ្រប់ខែ ។​

5. ការ​ឈឺក្បាល​ជាប់​ធ្ងន់ធ្ងរ​ ឈឺពោះ​ ស្រវាំងភ្នែក និងហើម​ក្នុងអំឡុងពេល​ត្រី
មាស
​ទីបី​ ។  រោគសញ្ញា​ទាំងអស់នេះ ​អាចបញ្ជាក់​ថាអ្នក​អាចមានសម្ពាធឈាម
ឡើងខ្ពស់
។ ​ វាជា​ផលវិបាក​នៃការមានផ្ទៃពោះ​ ដោយ​សម្ពាធឈាមខ្ពស់​និងប្រូតេអ៊ីនច្រើននៅក្នុង​ទឹកនោម ។ ជាធម្មតា​វាកើតឡើង​ ​ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ ។​ ​អ្វីដែលសំខាន់​នេះគឺជា​ការត្រួតពិនិត្យ​សម្ពាធ
ឈាម
​ ប្រសិនបើវា​ឡើង​ខ្ពស់ជាង​ធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិត
ឯកទេស
។

6. មានរោគសញ្ញា​ជំងឺគ្រុនផ្តាសាយ​   ជាធម្មតា​ស្ត្រីមានផ្ទៃពោះ​ចាក់​វ៉ាក់សាំង​
ជំងឺផ្តាសាយ
​​ ។ ប៉ុន្តែប្រសិនបើ​អ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់​ វាអាច
បណ្តាលមកពី
​ការឆ្លងមេរោគ​តម្រងនោម​​ ឬ​ជំងឺរលាកសួត (Listeria)​​   ។

បញ្ហាទាំងអស់នេះ​ត្រូវបានគេ​ចាត់ទុកថាជា​បញ្ហាធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​មានផ្ទៃពោះ។


សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២ 

No comments:

Post a Comment