Wednesday, May 15, 2019
Tuesday, May 14, 2019
Thursday, May 9, 2019
គន្លឹះខ្លីៗ ក្នុងការប្រើជីវិត ឱ្យឃ្លាតឆ្ងាយពីមហារីកពោះវៀន
រឿងញ៉ាំជារឿងធំ(រឿងអត់ញ៉ាំក៏ជារឿងធំ ....) ខួបកំណើតក៏ញ៉ាំ
ជួបលៀងក៏
ស្រវឹង ស្ត្រេសក៏ស្រវឹង មិនស្ត្រេសក៏ឆ្អែត ប៉ុន្តែតើយើងដឹងទេថា
ស្រវឹង ស្ត្រេសក៏ស្រវឹង មិនស្ត្រេសក៏ឆ្អែត ប៉ុន្តែតើយើងដឹងទេថា
ទម្លាប់ការទទួលទានរបស់យើង ការប្រើជីវិតរបស់យើង
មានច្រើនយ៉ាងដែល
អាចជាបញ្ហាគ្រោះថ្នាក់ នឹងងាយកើតជំងឺមហារីកពោះវៀនធំ
ឆ្លៀងឱកាសនេះ
ផងដែរ តោះយើងមកស្វែងយល់ពីវិធីការទទួលដែលមានសុវត្ថិភាព
ឃ្លាតឆ្ងាញពីមហារីកពោះវៀនធំ ។
ស្វែងយល់ពីមហារីកពោះវៀនធំ
រោគសញ្ញានៃមហារីកពោះវៀនធំ
ក្នុងរយៈដំបូងច្រើនតែមិនសូវបង្ហាញ
ពីរោគសញ្ញាឱ្យយើងសង្កេតឃើញនោះទេ ។
ប្រសិនបើមានរោគសញ្ញា
បង្ហាញចេញមកពេលណានោះ
មានន័យថាកម្រិតនៃមហារីកពោះវៀនច្រើន
តែធ្ងន់ធ្ងរហើយ ។ ហើយរោគសញ្ញាដែលបង្ហាញមានដូចជា
ធុញអាហារ
ឆ្អល់ពោះ បន្ទោរបង់ខុសប្រក្រតី លាមកលាយឈាម ពិបាកបត់ជើង
ស្រកទម្ងន់
ដោយមិនដឹងពីមូលហេតុ ។ ប្រសិនបើមិនមានរោគសញ្ញាបែបនេះ
ហើយស្រាប់តែស្ងាត់សង្កេតឃើញមានបញ្ហាទាំងនេះ ជាប់គ្នាប្រហែលជា
២ សប្តាហ៍
ឡើងទៅនោះគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យឯកទេស ។
វិធីការទទួលទាន
និងប្រើជីវិតដែលមានសុវត្ថិភាព
អាហារដែលទទួលទាន ៖
ផ្តោតទៅលើការញ៉ាំបន្លែ និងអាហារដែលមានកាក
ខ្ពស់ និងគ្រាប់ធញ្ញជាតិផ្សេងៗ
ដែលសម្រួលដល់ការបន្ទោបង់លាមក
កាន់តែងាយស្រួលឡើង បង្កាការទល់លាក
កាត់បន្ថយការញ៉ាំអាហារ
ប្រភេទសាច់ក្រហម ដូចជាសាច់ជ្រូក សាច់គោ ពពែ ចៀម ជាដើម
ដោយផ្តោតសំខាន់មកញ៉ាំត្រីជំនួសវិញ មិនត្រឹមតែធ្វើឱ្យមានសុវត្ថិភាព
ហើយនៅកាត់បន្ថយខ្លាញ់ថែមទៀត
។
ការហាត់ប្រាណ-
ជាអ្វីដែលគួរធ្វើជាប្រចាំ ដោយសារតែមានការពិសោធន៍
ច្បាស់លាស់ថាការហាត់ប្រាណជួយបន្ថយឱកាសការកើតជំងឺ
មហារីកពោះវៀនធំបាន
ដោយការហាត់ប្រាណបែបអែរូប៊ិគ យ៉ាងសមស្រប
ម្តងប្រហែលជា 45 នាទី យ៉ាងហើយណាស់
មួយសប្តាហ៍ 3 ដង ។
ការពិនិត្យ-
ប្រសិនបើធ្លាប់មានសមាជិកក្រុមគ្រូសារមានកើតជំងឺនេះ
ក៏គង់ត្រូវមកពិនិត្យតាមដានជាប្រចាំ ការមើលថែខ្លួនឯង ការស៊ុងក្រពះ
ពោះវៀន
ដែលបច្ចុប្បន្នមានបច្ចេកទេសថ្មីៗ ងាយស្រួលធ្វើហើយអាច
វិនិច្ឆ័យបានដល់ទៅ 90 ភាគរយ ។
ហើយការកើតដុំសាច់នោះប្រើពេលយូរ
10-15 ឆ្នាំ ទំរាំតែក្លាយមកជាមហារីកបាន
ប្រសិនបើពិនិត្យ ឆ្លុះឬសុងពោះវៀនទៅហើយមិនឃើញនោះ អាចមកតាមដាន 5-7 ឆ្នាំក្រោយទៀតចាំមកពិនិត្យសារឡើងវិញ
ប៉ុន្តែក្នុងកំឡុងពេល 5-7 ឆ្នាំនេះត្រូវមិនមានរោគសញ្ញាអ្វីខុសប្រក្រតី ។
គ្រានតែញ៉ាំឱ្យត្រូវតាមក្បួលអនាម័យ និងសមស្រប ព្រមទាំងធ្វើការហាត់ប្រាណ
ឱ្យបានទៀងទាត់ ព្រមទាំងមកពិគ្រោះ មកពិនិត្យជំងឺជាទៀងទាត់នោះអស់លោក
អ្នកនឹងឃ្លាតឆ្ងាយពីជំងឺមហារីកពោះវៀនធំហើយបាទ ។
អ្នកនឹងឃ្លាតឆ្ងាយពីជំងឺមហារីកពោះវៀនធំហើយបាទ ។
សូមអរគុណ ប្រភពមន្ទីរពេទ្យផ្យាថៃ ២
Saturday, May 4, 2019
ស្នាមញញឹមបង្កើតនូវសេចក្តីសុខ
ស្នាមញញឹមបង្កើតនូវក្តីសុខសម្រាប់អ្នក
តើក្តីសុខរបស់អ្នកមានរស់ជាតិដូចម្តេច?
សម្លឆ្ងាញ់ទាមទារឱ្យចុងភៅអ្នកផ្សំគ្រឿងដែលមានទេពកោសល្យ មានជំនាញក្នុងការស្លយ៉ាងពិតប្រាកដ
។ យ៉ាងណាម៉ិញ មនុស្សយើងម្នាក់ៗ តែងប្រាថ្នានូវក្តីសុខ ដែលប្រកបទៅដោយក្តីសុខខាងផ្លូវកាយ
និងក្តីសុខខាងផ្លូវចិត្ត ។ ដើម្បីឱ្យមានក្តីសុខនោះ គឺទាមទារ
ឱ្យអ្នកធ្វើរឿងល្អៗ ជាច្រើន ថែរក្សា ការសន្យា នឹងការព្យាយាមយល់ចិត្ត បំពេញបំណងឱ្យគ្នាទៅវិញទៅមក ។
ឱ្យអ្នកធ្វើរឿងល្អៗ ជាច្រើន ថែរក្សា ការសន្យា នឹងការព្យាយាមយល់ចិត្ត បំពេញបំណងឱ្យគ្នាទៅវិញទៅមក ។
គួររំលឹកផងដែរថា សម្លឆ្ងាញ់នៅថ្ងៃនេះក៏មិនប្រាកដថាឆ្ងាញ់នៅក្រោយដែរ
បើទោះបីជាចុងភៅអ្នកស្លដដែលក៏ដោយ យ៉ាងណាម៉ិញក្តីសុខរបស់មនុស្សយើង
ក៏មិនស្ថិតស្ថេរអមតៈ ជារៀងរហូតនោះទេ បើយើងមិនបានហ្វឹកហាត់
ពត់ចិត្តយើងនោះទេ ក្តីសុខនោះ និងបាត់រសាត់អណ្តែងបន្តិចម្តងៗ
ទៅរហូតអស់តែម្តង
។ ប្រការនេះហើយបានជាយើងគួរត្រូវព្យាយាម
ផ្សំគ្រឿងឱ្យបានឆ្ងាញ់ ព្រោះជីវិតមនុស្សម្នាក់មានគ្រប់រស់ជាតិទាំងអស់មិនថា
ប្រៃ ល្វីង ជួរចត់នោះទេ ។ អ្វីដែលសំខាន់នោះគឺ តែងតែមានការផ្លាស់ប្តូរ ពុំមានជីវិតណាមួយប្រកបដោយភាពផ្អែមល្អែមគ្រប់ពេលនោះទេ
។
តាមទស្សនៈរបស់ព្រះពុទ្ធសាសនាមនុស្សធម្មតាអាចទទួលបាន
នូវក្តីសុខបានដោយកត្តា ៤ យ៉ាងគឺ ៖
នូវក្តីសុខបានដោយកត្តា ៤ យ៉ាងគឺ ៖
១. សុខព្រោះប្រាសចាកជំងឺ សេចក្តីសុខឯណាស្មើរនឹងការមិនមានជំងឺ
មិនមានឡើយ ។
មិនមានឡើយ ។
២. សុខព្រោះមិនជំពាក់បំណុល
ការជំពាក់បំណុលគេធ្វើយើងដេកមិនលក់
បកមិនល្ហើយឡើយ ក្នុងចិត្តពោរពេញដោយក្តីអន្ទះសារត្រូវការរកទ្រព្យ
សម្បត្តិទៅសងគេវិញ ។
បកមិនល្ហើយឡើយ ក្នុងចិត្តពោរពេញដោយក្តីអន្ទះសារត្រូវការរកទ្រព្យ
សម្បត្តិទៅសងគេវិញ ។
៣. សុខព្រោះសោយសុខលើគំនរទ្រព្យសម្បត្តិ ជាការពិតណាស់មនុស្សយើង
កាលណាមានទ្រព្យសម្បត្តិបរិបូរណ៍ហើយនោះ ប៉ុន្តែគួរប្រើប្រាស់ទ្រព្យសម្បត្តិ
នោះក្នុងផ្លូវដែលត្រូវ ដែលជាហេតុមិនបង្កបញ្ហាមកដល់ខ្លួន ។
កាលណាមានទ្រព្យសម្បត្តិបរិបូរណ៍ហើយនោះ ប៉ុន្តែគួរប្រើប្រាស់ទ្រព្យសម្បត្តិ
នោះក្នុងផ្លូវដែលត្រូវ ដែលជាហេតុមិនបង្កបញ្ហាមកដល់ខ្លួន ។
៤. សុខព្រោះបានជួបជុំវង្សត្រកូល ពិតប្រាកដណាស់ញាត់មិត្ត បងប្អូន
ដែលបែកគ្នាយូរលុះពេលជួបគ្នាម្តងៗតែងទទួលបាននូវក្តីសុខជាអនេក។
ហើយតែងប្រាថ្នារស់នៅជួបជុំជាមួយញាតិមិត្តបងប្អូនជានិច្ចនិរន្ត ។
សរុបមកវិញសេចក្តីសុខរបស់យើងកើតចេញពីផ្លូវចិត្ត
ហេតុដូច្នេះហើយ
គួរសិក្សាទូន្មានចិត្តយើងកុំឱ្យបណ្តែតបណ្តោយទៅតាមសម្ភារៈវត្ថុខាងក្រៅ្
។
ពោលគឺមិនគួរបណ្តោយចិត្តទៅតាមលោភ យស សរសើរ និន្ទា
សុខទុក្ខ ជាដើមដែលជាលោកធម៌នោះទេ
។
Friday, May 3, 2019
ការប្រតិបត្តិខ្លួនមុននិងក្រោយការជោះឈាម
ការប្រតិបត្តិខ្លួនមុននិងក្រោយការជោះឈាម
សម្រាប់អស់លោកអ្នកដែលមានគម្រោងទៅពិនិត្យសុខភាពប្រចាំឆ្នាំ
ឬពិនិត្យសុខភាពមុនចូលធ្វើការ ឬពិនិត្យសុខភាពមុននឹងចេញដំណើរ
ទៅក្រៅប្រទេសនោះ ជួនកាលយើងមិនដឹងថាវិធីត្រៀមខ្លួនមុនជោះឈាម
នោះត្រូវធ្វើអ្វីខ្លះ ហើយក្រោយជោះឈាមនោះត្រូវធ្វើយ៉ាងណានោះទេ ដោយសារតែយើងមិនបានទៅមន្ទីរពេទ្យ ញឹកញាប់
និងមិនដែលដឹងពីបញ្ហានេះ ។
ទៅក្រៅប្រទេសនោះ ជួនកាលយើងមិនដឹងថាវិធីត្រៀមខ្លួនមុនជោះឈាម
នោះត្រូវធ្វើអ្វីខ្លះ ហើយក្រោយជោះឈាមនោះត្រូវធ្វើយ៉ាងណានោះទេ ដោយសារតែយើងមិនបានទៅមន្ទីរពេទ្យ ញឹកញាប់
និងមិនដែលដឹងពីបញ្ហានេះ ។
ដូច្នេះថ្ងៃនេះ យើងខ្ញុំបានដកស្រង់ចំណុចសំខាន់ៗខ្លះមកជម្រាបជួនលោកអ្នក
នូវវិធីអនុវត្តិមុននិងក្រោយពេលជោះឈាម ៖
១. គួរសម្រាកឱ្យបានគ្រប់គ្រាន់
។
២. ការតមអាហារនិងទឹកមុនជោះឈាម
(អាចទទួលទានទឹកសុទ្ធបាន) ។
២.១ ការពិនិត្យរកកម្រិតជាតិស្ករក្នុងឈាម
គួរតមអាហារនិងទឹកមុនជោះឈាម ៨ ម៉ោង(អាចទទួលទានទឹកសុទ្ធបាន) ។
២.២ ការពិនិត្យរកកម្រិតជាតិខ្លាញ់ក្នុងឈាម
គួរតមអាហារនិងទឹកមុនជោះឈាមយ៉ាងតិច ១២ ម៉ោង (អាចទទួលទានទឹកសុទ្ធបាន) ។
៣. ក្រោយជោះឈាម
គួរសង្កត់មុខរបួសកន្លែងជោះឈាមប្រហែល ៥-១០ នាទី
ពេលឈាមបាត់ហូរហើយទើបទាញ់សំឡីដែលបិទចេញ ។
៤.
ប្រសិនបើមានអាការៈវិលមុខ ធីងធោង គួរជម្រាប់ដល់បុគ្គលិកពេទ្យឱ្យបានដឹង
និងគួរអង្គុយសម្រាកបន្តិច មិនគួរក្រោកឡើងភ្លាមៗ នោះទេ ។
៥.
ប្រសិនបើមានអាការៈជាំខ្លាំង ត្រង់បរិវេណជោះឈាម គួរប្រើក្រណាត់ត្រជាក់ជួតស្អំ
នៅថ្ងៃដំបូង ដើម្បីបន្ថយអាការៈជាំ
និងប្រើក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗនៅថ្ងៃបន្ទាប់មក
ដើម្បីឱ្យជាសះស្បើយពីអាការៈជាំខៀវកាន់តែលឿនឡើង ។
សូមអរគុណ
ការប្រឈមនឹងបញ្ហាពិបាក
អ្នកត្រូវហ៊ានប្រឈមនឹងបញ្ហាដែលសំខាន់ ការងារដែលលំបាកធ្វើ
កិច្ចការដែលអ្នកដទៃគិតថាមិនអាចទៅរួច ដើម្បីភាពខ្លាំងរបស់អ្នកនៅពេលអនាគត ។
ពិតណាស់អ្នកប្រដាល់ មុននឹងឈានទៅដល់កម្រិតការទទួលពាន់ជើងឯកបាននោះ ត្រូវឆ្លងកាត់
ការហាត់យ៉ាងច្រើន ធ្លាប់ចាញ់ច្រើនដង
ហើយជាពិសេសនោះគឺការរងកណ្តាប់ដៃដ៏ខ្លាំងពីគូប្រកួត ។
ប្រសិនបើយើងមិនអាចទ្រាំទ្របាននូវសម្ពាធដ៏ខ្លាំង សម្ពាធការងារ សម្ពាធគ្រូសារ
ឬសម្ពាធអ្វីផ្សេងៗទៀតដែលចូលមកក្នុងជីវិតរបស់យើង នោះ
សួរថាតើយើងនឹងមានថ្ងៃដែលទទួលបានជើងឯកដែរឬទេ ?
លោកនេះអាក្រក់ក៏ថាបាន ល្អក៏ថាបាន
វាអាស្រ័យទៅលើទស្សនៈរបស់យើងជាអ្នកមើល ។ ប៉ុន្តែអ្វីដែលសំខាន់ នោះគឺថា
យើងត្រូវមើលឱ្យឃើញនូវទិដ្ឋភាពជារួម មិនមែនមើល តែមួយជ្រុងនោះឡើយ ។
ពីព្រោះអ្វីៗគ្រប់យ៉ាងតែងមានហេតុនិងផល របស់វា ។ យើងត្រូវហ្វឹកហាត់ចិត្តគំនិត
ការត្រិះរិះ ការពិចារណា ការប្រើ ហេតុផល ដែលសមគួរ ដែលសមស្របទៅនឹងហេតុផល ។
ទាំងនេះ គឺដើម្បីសម្រេចបាននូវភាពជោគជ័យ
ភាពមានសុភមង្គលក្នុងការប្រើជីវិតប្រចាំថ្ងៃរបស់យើង ។
Subscribe to:
Comments (Atom)

