Friday, December 30, 2016

ខ្លីៗ តែមានសារប្រយោជន៍



ទោះបីជាភាពខ្ចិលច្រអូសជានិស្ស័យ ឬជាផ្នែកមិនល្អដែលចាក់ឬសចាក់គល់ដុះ
ក្នុងចិត្តគំនិតរបស់មនុស្សយើងក៏ដោយ ក៏ប៉ុន្តែមិនមែនមានន័យថា យើងនឹងរស់នៅជាមួយវាមិនបាននោះទេ សុំត្រឹមតែមានភាពឧស្សាហ៍
វីរយៈព្យាយាមតែប៉ុណ្ណោះ
 ភាពខ្ចិលច្រអូសទាំងនោះនឹងឃ្លាតចេញ
ពីជីវិតរបស់យើងជាមិនខាន !!!

ខេត្តកាញ្ចនបុរី ប្រទេសថៃ

                កាលពីសប្តាហ៍មុនបានសម្រាកពីការងារដ៏មមាញឹក
ខ្ញុំមានឪកាសទៅទស្សនា​កំសា​ន្ត​នៅខេត្តមួយ ដែលស្ថិតនៅភាក
ខាងសិចនៃប្រទេសថៃមានចម្ងាយប្រហែល129គីឡូម៉ែត្រ​ពីទី​
ក្រុង​បាងកក មានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ានម៉ា ។
ខេត្តមួយនេះ​មានសារសំខាន់​ណាស់​ខាង​ផ្នែក​ ប្រវត្តិសាស្ត្រ
 ក្នុងសម័យសង្គ្រាមលោកលើកទី ២ ។ម្យ៉ាងទៀត​អត្ថន័យនៃ
ខេត្តនេះ​គឺទី​ក្រុង​មាស​ គឺ សម្បូរទៅដោយមាស
 កន្លែងកើតមាស ដោយសារនៅទីនេះពោរពេញទៅដោយព្រៃភ្នំ ។
            អ្វីដែលធ្វើឱ្យខេត្តនេះល្បីរន្ទឺពាសពេញពិភពលោកនោះគឺ
 ក្នុងកំឡុងពេលសម័យសង្គ្រាម លោកលើកទី ២ ។ នៅពេលជប៉ុន
សម្រេចចិត្តកសាងផ្លូវរថភ្លើងដើម្បីធ្វើជាយុទ្ធសាស្ត្រពីសហគមន៍ 
ណងប្លាដុកក្នុងប្រទេសថៃ ទៅកាន់ទីក្រុងថាន់ប៊ូសាយ៉ាត់នៃ
ប្រទេសមីយ៉ានម៉ា ដោយប្រមូល ឈ្លើយសឹកសង្គ្រាម និងពលករចំនួនជាច្រើនមកកសាងផ្លូវរថភ្លើងដោយ
ពុំមានការសម្រាកនោះឡើយរហូតធ្វើឱ្យមនុស្សចំនួនជាច្រើនត្រូវបានស្លាប់ 
ដែលបណ្តាលមកពីការស្នាកអាស្រ័យជំងឺ ផ្សេងៗ ហើយរូបភាពទារុណកម្មទាំងនេះមាននៅក្នុងសារមន្ទីរ
គ្រប់កន្លែងក្នុងខេត្តមួយនេះ។
              នេះជាចំណេះដឹងបន្តិចបន្តូចដែលជាបទពិសោធន៍ក្នុងការមកលេង
កំសាន្តនៅខេត្តនេះសង្ឃឹមថាជាប្រយោជន៍ចំពោះបងប្អូនដែលមិនដែល
ធ្លាប់មកកំសាន្តនៅទីនេះ ។