Friday, May 3, 2019

ការប្រតិបត្តិខ្លួនមុននិងក្រោយការជោះឈាម



ការប្រតិបត្តិខ្លួនមុននិងក្រោយការជោះឈាម



សម្រាប់អស់លោកអ្នកដែលមានគម្រោងទៅពិនិត្យសុខភាពប្រចាំឆ្នាំ ឬពិនិត្យសុខភាពមុនចូលធ្វើការ ឬពិនិត្យសុខភាពមុននឹងចេញដំណើរ
ទៅក្រៅប្រទេសនោះ ជួនកាលយើងមិនដឹងថាវិធីត្រៀមខ្លួនមុនជោះឈាម
នោះត្រូវធ្វើអ្វីខ្លះ ហើយក្រោយជោះឈាមនោះត្រូវធ្វើយ៉ាងណានោះទេ ដោយសារតែយើងមិនបានទៅមន្ទីរពេទ្យ ញឹកញាប់
និងមិនដែលដឹងពីបញ្ហានេះ​ ។ 

ដូច្នេះថ្ងៃនេះ យើងខ្ញុំបានដកស្រង់ចំណុចសំខាន់ៗខ្លះមកជម្រាបជួនលោកអ្នក នូវវិធីអនុវត្តិមុននិងក្រោយពេលជោះឈាម ៖


១. គួរសម្រាកឱ្យបានគ្រប់គ្រាន់ ។ 

២. ការតមអាហារនិងទឹកមុនជោះឈាម (អាចទទួលទានទឹកសុទ្ធបាន) ។ 

២.១ ការពិនិត្យរកកម្រិតជាតិស្ករក្នុងឈាម គួរតមអាហារនិងទឹកមុនជោះឈាម ៨ ម៉ោង(អាចទទួលទានទឹកសុទ្ធបាន) ។

២.២ ការពិនិត្យរកកម្រិតជាតិខ្លាញ់ក្នុងឈាម គួរតមអាហារនិងទឹកមុនជោះឈាមយ៉ាងតិច ១២ ម៉ោង (អាចទទួលទានទឹកសុទ្ធបាន) ។

៣. ក្រោយជោះឈាម គួរសង្កត់មុខរបួសកន្លែងជោះឈាមប្រហែល ៥-១០ នាទី ពេលឈាមបាត់ហូរហើយទើបទាញ់សំឡីដែលបិទចេញ ។ 

៤. ប្រសិនបើមានអាការៈវិលមុខ ធីងធោង គួរជម្រាប់ដល់បុគ្គលិកពេទ្យឱ្យបានដឹង និងគួរអង្គុយសម្រាកបន្តិច មិនគួរក្រោកឡើងភ្លាមៗ នោះទេ ។ 

៥. ប្រសិនបើមានអាការៈជាំខ្លាំង ត្រង់បរិវេណជោះឈាម គួរប្រើក្រណាត់ត្រជាក់ជួតស្អំ នៅថ្ងៃដំបូង ដើម្បីបន្ថយអាការៈជាំ និងប្រើក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗនៅថ្ងៃបន្ទាប់មក ដើម្បី​ឱ្យជាសះស្បើយពីអាការៈជាំខៀវកាន់តែលឿនឡើង ។  


សូមអរគុណ


ការប្រឈមនឹងបញ្ហាពិបាក

អ្នកត្រូវហ៊ានប្រឈមនឹងបញ្ហាដែលសំខាន់ ការងារដែលលំបាកធ្វើ កិច្ចការដែលអ្នកដទៃគិតថាមិនអាចទៅរួច ដើម្បីភាពខ្លាំងរបស់អ្នកនៅពេលអនាគត ។ ពិតណាស់អ្នកប្រដាល់ មុននឹងឈានទៅដល់កម្រិតការទទួលពាន់ជើងឯកបាននោះ ត្រូវឆ្លងកាត់ ការហាត់យ៉ាងច្រើន ធ្លាប់ចាញ់ច្រើនដង ហើយជាពិសេសនោះគឺការរងកណ្តាប់ដៃដ៏ខ្លាំងពីគូប្រកួត ។ ប្រសិនបើយើងមិនអាចទ្រាំទ្របាននូវសម្ពាធដ៏ខ្លាំង សម្ពាធការងារ សម្ពាធគ្រូសារ ឬសម្ពាធអ្វីផ្សេងៗទៀតដែលចូលមកក្នុងជីវិតរបស់យើង នោះ សួរថាតើយើងនឹងមានថ្ងៃដែលទទួលបានជើងឯកដែរឬទេ
លោកនេះអាក្រក់ក៏ថាបាន ល្អក៏ថាបាន វាអាស្រ័យទៅលើទស្សនៈរបស់យើងជាអ្នកមើល ។ ប៉ុន្តែអ្វីដែលសំខាន់ នោះ​គឺថា យើងត្រូវមើលឱ្យឃើញនូវទិដ្ឋភាពជារួម មិនមែនមើល តែមួយជ្រុងនោះឡើយ ។ ពីព្រោះអ្វីៗគ្រប់យ៉ាងតែងមានហេតុនិងផល របស់វា ។ យើងត្រូវហ្វឹកហាត់ចិត្តគំនិត ការត្រិះរិះ ការពិចារណា ការប្រើ ហេតុផល ដែលសមគួរ ដែលសមស្របទៅនឹងហេតុផល ។ 

ទាំងនេះ គឺដើម្បីសម្រេចបាននូវភាពជោគជ័យ ភាពមានសុភមង្គលក្នុងការប្រើជីវិតប្រចាំថ្ងៃរបស់យើង​ ។ 

Thursday, May 2, 2019

ក្តីសង្ឃឹម

ត្រូវព្យាយាម កុំអស់សង្ឃឹម
.....ព្រោះថា ក្តីសង្ឃឹម ជារឿងសំខាន់
មនុស្សមិនអាចរស់នៅ ដោយប្រាសចាកក្តីសង្ឃឹម
មនុស្សមិនអាចរស់នៅ ដោយប្រាសចាកក្តីសង្ឃឹម
ក្តីសង្ឃឹម គឺការមានគោលដៅក្នុងជីវិត
ក្តីសង្ឃឹម គឺការមានគោលដៅក្នុងជីវិត
តែយើងមិនត្រូវគិតថា...............
អ្វីដែលយើងសង្ឃឹម នឹងបានឬអត់បាននោះទេ.................