Friday, March 22, 2019

សាងសុខភាពល្អដោយគន្លឺះងាយៗ



ចង់បាន “សុខភាពល្អ” មិនមែនជារឿងពិបាកនោះទេ គ្រាន់តែយើងត្រូវយកចិត្តទុកដាក់ក្នុងរឿងការប្រើប្រាស់
ជីវិតតិចតួចផ្សេងៗ ។ ដោយហេតុនេះ​ការយកចិត្តទុកដាក់​
បង្កើតសុខភាពដែលល្អ ដោយបច្ចេកទេសការ ថែទាំសុខភាព
ក្នុងមួយថ្ងៃ ដោយបច្ចេកទេសការសាង
សុខភាពដ៏ល្អ នរណាៗក៏ធ្វើបាន !!!

សាងសុខភាពដ៏ល្អ....នៅពេលព្រឹក
 
- អាហារពេលព្រឹក ជាអាហារដែលចាំបាច់ ត្រូវទទួលទានឱ្យបានច្រើន ដោយសារតែយើងត្រូវប្រើថាមពលពេញមួយថ្ងៃ ដោយគ្រាន់តែគិតពី
រឿងកាឡូរី និងគួរទទួលទានឱ្យ
បានច្រើនប្រភេទ ដើម្បីតម្រូវការរបស់រាងកាយ ។ 

- ពេលថ្ងៃ គួរទទួលទានទឹកក្តៅឧណ្ហៗ ជួយឱ្យយើងបានមានអារម្មណ៍
ស្រស់ស្រាយអាចជាតែ កាហ្វេ ប៉ុន្តែគួរយកចិត្តទុកដាក់រឿង
គ្រឿងផ្សំផ្សេងៗ មានដូចជាស្ក ឬទឹកដោះគោ គួរឱ្យក្នុងបរិមាណតិចតួច ឬញ៉ាំកាហ្វេខ្មៅក៏ជាការល្អ ។ 

សុខភាពល្អ ....នៅពេលថ្ងៃត្រង់ 

- អាហារថ្ងៃត្រង់ គួរទទួលទានឱ្យបានច្រើនប្រភេទ ការញ៉ាំអាហារដដែលៗ
 ហាងដដែលៗ វាធ្វើឱ្យយើងទទួលសារធាតុដដែលៗ ឬអាចញ៉ាំអាហារ
ដែលប្រាសចាកជាតិគីមី ដែលកាត់បន្ថយជាតិខ្លាញ់អាក្រក់ចូលក្នុងរាងកាយ ។ 

- ពេលរសៀល គួរទទួលទានទឹកសុទ្ធ ដែលអាចធ្វើឱ្យរាងកាយស្រស់
ស្រាយបានល្អ សម្រាប់អ្នកដែលមានអារម្មណ៍ថាហេវ ឬអាចញ៉ាំផ្លែឈើស្រស់ដែលមានជាតិផ្អែមតិច
តួច ដូចជាត្របែក ផ្លែប៉ោម ក៏ល្អដូចគ្នាដែរ ។ 

- ការអង្គុយធ្វើការក្នុងការិយាល័យ គួរគិតពីឥរិយាបថផ្សេងៗដែលគួរ
 បង្ការការកើត ជំងឺផ្សេងៗ ដូចជា Office Syndrome ហើយគួរអង្គុយ
ឱ្យត្រង់ ជាដើម បើអង្គុយយូរៗ គួរដើរពេលខ្លះ



សុខភាពល្អ ...ពេលល្ងាច 

- ការហាត់ប្រាណ ជារឿងចំបាច់ក្នុងការធ្វឱ្យរាងកាយរឹងមាំនិងមានសុខភាពល្អ មុនហាត់ប្រាណគួររកអាហារសម្រន់ញ៉ាំ ដូចជាផ្លែឈើ នំបុ័ង បើមិនដូច្នោះទេ ក្រោយពីការហាត់ប្រាណរួចហើយនឹងធ្វើឱ្យហេវ
ខ្លាំង ញ៉ាំច្រើនជាងមុន ។ 

- អាហារពេលល្ងាច គួរញ៉ាំតិចៗ ព្រោះពេលយប់មិនសូវបាន
ប្រើថាមពល រួមជាមួយក្រពះ នឹងមិនបាច់ធ្វើការច្រើន គួរញ៉ាំអាហារ
ប្រភេទ បបរ ឬសាឡាត និងគួរញ៉ាំអាហារ 2 ម៉ោងមុនចូលគេង
ដើម្បីបង្ការជំងឺច្រាលជាតិអាស៊ីដ ។ 

- ការគេង ដើម្បីភាពស្រស់ស្រាយនៃរាងកាយនិងខួរក្បាល
គួរគេងឱ្យគ្រប់ 6-8 ម៉ោងក្នុងមួយថ្ងៃ ។ 

- បញ្ចុះ “ក្បាលពោះ” កាត់បន្ថយហានិភ័យ ជំងឺធាត់ 

បច្ចុប្បន្ន ជំងឺធាត់ ជារឿងគួរឱ្យបារម្ភ ដោយសារតែជំងឺ
នេះបង្កហានិភ័យកើតជាជំងឺផ្សេងៗមានដូចជា
ទឹកនោមផ្អែម លើសឈាម លើសខ្លាញ់ បេះដូង ក្រលៀនជាដើម ។
ការបញ្ចុះទម្ងន់ ដែលជាកន្លែងសំបូរខ្លាញ់នោះ វាអាច
កាត់បន្ថយការកើតរោគផ្សេងៗបាន ដូច្នេះហើយគួរមើលថែ
ខ្លួនឯង ដោយការកាត់បន្ថយការញ៉ាំអាហារ
ដែលមានរសជាតិខ្លាញ់ ប្រៃ និងផ្អែម ជាដើម ។
សុខភាពល្អ នាំមកនូវសុភមង្គល !!!

សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២

Tuesday, March 19, 2019

គន្លឹះងាយៗ ជួយបង្ការ ការសឹកឆ្អឹងជង្គង់




គន្លឹះងាយៗ ជួយបង្ការ ការសឹកឆ្អឹងជង្គង់ 

ឆ្អឹងជង្គង់ គឺជាផ្នែកមួយដែលប្រើការច្រើន បង្កឱ្យមានការសឹករិល
បានដោយងាយ ។​ជាទូទៅច្រើនតែជួបប្រទះមានឃើញជំងឺសឹក
ក្បាលជង្គង់ ហើយច្រើនតែកើតចំពោះមនុស្សដែលមានអាយុលើសពី 60 ឆ្នាំ
ឡើងទៅ ។ ប៉ុន្តែឥរិយាបថដែលបង្កឱ្យមានមានគ្រោះថ្នាក់
ដល់ក្បាលជង្គង់របស់យុវវ័យបច្ចុប្បន្ននោះ បានធ្វើឱ្យមានបញ្ហាសឹករិល
ជង្គង់កាន់តែលឿនឡើង ។ ដើម្បីបង្ការ ការសឹករិលមុនវ័យដែល
សមគួរនោះ យើងមានគន្លឹះងាយៗ ដូចខាងក្រោម ៖ 

ឥរិយាបថដែលបង្កឱ្យ “ឆ្អឹងជង្គង់សឹករិល”

....ដោយមិនចាំបាច់មានអាយុច្រើន 

- ចូលចិត្តអង្គុយបត់ជើងច្រើនជាង 90 ដឺក្រេ ដូចជា បត់ជើង
ពែនភ្នែន ឬអង្គុយច្រហោងជើង ឥរិយាបថអង្គុយទាំងនេះទំលាក់ទំងន់
ទៅជង្គង់កាន់តែច្រើនឡើង ។
- ចូលចិត្តលុតជង្គង់យូរ ដែលជាហេតុបង្កឱ្យជង្គង់ទទួល
ទម្ងន់កាន់តែច្រើនឡើងដែរ បង្កឱ្យមានការរលាកសរសៃ ហើយពេលដែលសង្កត់លើញឹកញាប់ធ្វើឱ្យមានឆ្អឹងដុះ បានដូចគ្នា ។
- ចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ បង្កឱ្យមានការធ្លាក់ទម្ងន់ទៅ
នឹងជង្គង់ច្រើនជាងធម្មតា ។
- ចូលចិត្តដើរ ចុះ-ឡើងជណ្តើរញឹកញាប់ ទោះបីជាការដើរ
ចុះឡើងជណ្តើរញឹកញាប់ជួញបំផ្លាញ់ជាតិខ្លាញ់ រាល់ពេលដែលចុះ
ឡើង ជង្គង់យើងតែងទទួលផលប៉ះពាល់  ដែលត្រូវទទួលទំងន់ច្រើន
ជាងប្រក្រតីដល់ទៅ 3-4 ដង ។
- ទម្ងន់លើសជាងប្រក្រតី ដែលបណ្តាលមកពីធាត់ពេក បង្កឱ្យរាងកាយ
ទទួលទំងន់ខ្លួនធ្ងន់ជាងធម្មតាពេលដែលយើងដើរ ឬប្រើជើង មិនថា
ពេលដើរ ឈរ ឬឡើង-ចុះ ជណ្តើរនោះទេ ។
- កាន់របស់ ឬស្ពាយអីវ៉ាន់​ធ្ងន់ៗ តែងតែមានផលប៉ះពាល់ដល់ជង្គង់
រួមទាំងកដៃ ស្មា និងឆ្អឹងកងខ្នងផងដែរ​។
- ការរបួសដោយសារឧបទ្ទវហេតុ ឬការលេងកីឡា ដោយសារតែប្រើ
ជង្គង់ច្រើនហួសកំរិតពេក បង្កឱ្យមានហានិភ័យឆាប់មានរបួស ហើយពេលដែលឆ្អឹងជង្គង់ទទួលការរបួសនោះបង្ករឱ្យមានការសឹករិល
កាន់តែលឿនឡើង ។ 

គន្លឹះងាយៗ បង្ការការសឹកឆ្អឹងជង្គង់ 

- គ្រប់គ្រងទម្ងន់ មិនឱ្យលើសហួសពេក
- ជៀសវៀងឥរិយាបថការអង្គុយបត់
ជើងលើសពី 90 ដឺក្រេ ដូចជាការប្រើបន្ទប់ទឹក
បែបអង្គុយច្រហោង បញ្ឈរជង្គង់យូរពេក ។
- ដើរ ចុះ-ឡើងជណ្តើរតាមដែលចាំបាច់ មិនគួរដើរ
 ចុះ-ឡើងញឹកញាប់ពេក ។
- ជ្រើសរើសវិធីហាត់ប្រាណដែលជួយបង្ការការសឹកជង្គង់បាន
ដូចជា ការដើរ ជាដើម ។
- ត្រូវធ្វើលំហាត់ប្រាណសាច់ដុំជុំវិញក្បាលជង្គង់ឱ្យរឹងមាំជាប់ជានិច្ច ។
- ប្រសិនបើមានការរបួសឆ្អឹងជង្គង់ គួរប្រើឈើច្រត់ជួយ ដើម្បីជួយទប់ពេលដើរ ។

ប្រសិនបើមានអារម្មណ៍ថាមានសំឡេងនៅក្បាលជង្គង់ ឈឺជង្គង់ពេលធ្វើចលនា ....ឬបញ្ហាផ្សេងៗទាក់ទងនឹងជង្គង់ ឬសញ្ញាព្រមានផ្សេងៗដែលបង្ហាញពីបញ្ហាការសឹករឹកក្បាលជង្គង់នោះ សូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសផ្នែកឆ្អឹងនិង
សន្លាក់ ដើម្បីព្យាលបាលទាន់ពេលវេលា ។ សូមអរគុណ !!! 




សូមអរគុណមន្ទីរពេទ្យផ្យាថៃ 2

Wednesday, February 27, 2019

មហារីកពោះវៀនធំ ជំងឺអន្តរាយដែលអាចការពារបាន


 ការត្រូតពិនិត្យរកកោសិកាមហារីកពោះវៀនធំដោយការ
ថតឆ្លុះពោះវៀនធំ
(Colonoscopy)ឬការថតឆ្លុះដោយកុំព្យូទ័រ
(CT​ ​Colonography)​វាអាចការពារការកើតជំងឺមហារីកពោះវៀនធំបាន ហើយជៀសរាងការរាលដាលនៃជំងឺ ដែលមិនអាចព្យាបាលបាន។

ប្រសិនបើលោកអ្នកមានបញ្ហាដូចខាងក្រោមនេះ គូរមកប្រឹក្សាយោបល់
ជាមួយវេជ្ជបណ្ឌិតដើម្បីត្រូតពិនិត្យរកកោសិកាមហារីកអោយបានទាន់
ពេលវេលា ។
 
 ➢ អ្នកដែលមានអាយុច្រើនជាង 50 ឆ្នាំ។
អ្នកដែលមានប្រវត្តិកើតជំងឺមហារីកពោះវៀនធំឬធ្លាប់ពិនិត្យ
    ឃើញដុំសាច់ប្រភេទ
Adenoma នៅក្នុងពោះវៀន ។
នៅក្នុងក្រុមគ្រូសារមានអ្នកធ្លាប់កើតជំងឺមហារីកពោះវៀនធំ។
ធ្លាប់មានរលាកពោះវៀនរាំរ៉ៃ
មានជំងឺតំណពូជដែលទាក់ទងនិងមហារីកពោះវៀនធំ។



សូមអរគុណ មន្ទីរពេទ្យផ្យាថៃ ២

Wednesday, February 13, 2019

ស្នេហា សេចក្តីស្រឡាញ់ ឬ ស្នេហ៍


 បើតាមវចនានុក្រម ​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ)​អធិប្បាយថា
គុណសព្ទ៖ ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា ព.ពុ. ថា ស្នេហាសុទ្ធ
តែកើតមានឯងៗ ព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯង ដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើត ព្រោះសាធារណសត្វមានអវិជ្ជា,តណ្ហា,កម្ម 
ជាដើមជាប្រភព សូម្បីសុខុមសត្វតូចតាច ក៏មានស្នេហាដែរ ដោយឥតបាច់រៀន
ពីគ្រូណាឡើយ ...

នាមសព្ទ ៖ សេចក្តីស្រឡាញ់ស្និទ្ធ, សេចក្តីស្រលាញ់ជាប់ចិត្ត ស្អិតដូចជ័រ ...
ពាក្យទំនឹមបុរាណថា ៖ ស្នេហ៍ពុំស្មើស្និទ្ធ ស្រឡាញ់ផ្តេកផ្តិត ពុំស្មើសង្គ្រោះ មានអត្ថន័យថា
 ការដាក់ស្នេហ៍ ពុំស្មើនឹងសេចក្តីស្និទ្ធស្នាល ត្រអាលរកគ្នាទេ, ការស្រលាញ់ផ្តេកផ្តិត ប៉ុន្តែ
ពុំសង្គ្រោះគ្នាសោះ ក៏ពុំរាប់ថាជាការស្រឡាញ់គ្នាឡើយ ។ល។

ម្យ៉ាងវិញទៀត អត្ថន័យនៃសេចក្តីស្រឡាញ់ដែលពិតប្រាកដនោះគឺចង់ឱ្យគេមាន
សេចក្តីសុខ ដូចជា ឳពុកម្តាយ​ស្រឡាញ់កូន គឺចង់ឱ្យកូនមានសេចក្តីសុខ ប៉ុន្តែនៅមានសេចក្តីស្រឡាញ់មួយបែបទៀត គឺសេចក្តីស្រឡាញ់ដែលចង់

បានគេមកធ្វើឱ្យខ្លួនយើងមានសេចក្តីសុខ បែបនេះគឺមិនមែនសេចក្តីស្រឡាញ់
ពិតប្រាកដនោះឡើយ ប៉ុន្តែវាជារាគៈ
សេចក្តីស្រឡាញ់ទាំង ២ ប្រភេទដែលយើងត្រូវចងចាំទុកនោះគឺ ៖

១. សេចក្តីស្រឡាញ់ដែលចង់បានគេមកបំពេញសេចក្តីសុខរបស់យើង
សេចក្តីស្រឡាញ់បែបនេះ ត្រូវតែបានមក ត្រូវតែយកមកឱ្យខានតែបាន
ដែលអាចបង្កឱ្យអ្នកដទៃទទួលនូវសេចក្តីទុក្ខ ឬត្រូវឈ្លោះប្រកែកជាមួយអ្នកដទៃ ។ មនុស្សជាធម្មតាតែមានជីវិតរស់នៅប្រកបដោយការពេញចិត្ត

ចូលចិត្ត មិនចូលចិត្ត ជាដើម ដោយសារតែនៅមិនបានហ្វឹកហាត់ចិត្តរបស់ខ្លួន
ឱ្យប្រសើរឡើង   នោះច្រើនតែមានសេចក្តីស្រឡាញ់ប្រភេទនេះ ។ ប៉ុន្តែនៅពេលដែលមនុស្សដែលមានការអភិវឌ្ឍន៍កាន់តែច្រើនឡើង
នោះក៏ច្រើនតែមានសេចក្តីស្រឡាញ់ប្រភេទទី ២ នោះគឺ


២. សេចក្តីស្រឡាញ់ដែលចង់ឃើញគេមានសេចក្តីសុខ    នៅពេលដែលយើងចង់ឃើញគេមានសេចក្តីសុខ 
នោះយើងក៏ចង់ធ្វើឱ្យគេមានសេចក្តីសុខ ពេលដែលយើងធ្វើឱ្យគេមានសេចក្តីសុខបានយើងក៏មានសេចក្តីសុខទៅជាមួយដែរ ។ ប្រៀបដូចជាម្តាយឳពុកដែលចង់ឃើញកូនមានសេចក្តីសុខអញ្ចឹងដែរ ។
សេចក្តីស្នេហា សេចក្តីស្រឡាញ់ដែលយើងគួរប្រាថ្នានោះ គឺសេចក្តីស្រឡាញ់ប្រភេទទី ដែលជាសេចក្តីស្រឡាញ់ពិតប្រាកដ សេចក្តីស្រឡាញ់ប្រកបដោយមេត្តាចិត្ត សេចក្តីស្រឡាញ់ដែលចង់ឱ្យអ្នកដទៃមានសេចក្តីសុខ ដូច្នេះហើយដែលយើងមានទិវា ឬថ្ងៃនៃសេចក្តីស្រឡាញ់ ប៉ុន្តែទោះបីជាមានសេចក្តីស្រឡាញ់ប្រភេទណាក៏ដោយ មិនថា សេចក្តីស្រឡាញ់ដើម្បីខ្លួនឯង  ឬសេចក្តីស្រឡាញ់ដើម្បីឱ្យអ្នកដទៃមានសេចក្តីសុខ យើងគួរពិចារណាមើលឱ្យបានល្អ ដើម្បីជាប្រយោជន៍ក្នុងការប្រើជីវិតរបស់ខ្លួន

សូមអរគុណ !!! 


Sunday, January 27, 2019

គុណសម្បត្តិសម្រាប់អ្នកដែលទទួលបាននូវភាពជោគជ័យ



គុណសម្បត្តិដែលអ្នកគួរតែមានដើម្បីក្លាយជាមនុស្សដែលទទួលបានភាពជោគជ័យ

ពិតណាស់មនុស្សម្នាក់ៗ ត្រូវការប្រាថ្នា នូវភាពជោគជ័យនៅក្នុងជីវិតរបស់ខ្លួន ។ ភាពជោគជ័យដែលមានទាំងក្នុងជីវិតអាពាហ៍ពិពាហ៍ ភាពជោគជ័យក្នុងការងារជាដើម ។ ប៉ុន្តែយើងតែងតែឃើញមាន មនុស្សដែលទទួលបាននូវភាពជោគជ័យ និងបរាជ័យជាធម្មតា  នៅក្នុងលោកនេះ ។ ភាគច្រើន មនុស្សដែលទទួលបាននូវ ភាពជោគជ័យក្នុងជីវិតការងារ ច្រើនតែមានគុណសម្បតិ្ត ២ ប្រការនេះ ជានិច្ច គឺ 

១. ភារឧស្សាហ៍ព្យាយាម មានឆន្ទៈមុះមុតក្នុងកិច្ចការទាំងពួង មិនដាក់ធុរៈងាយៗឡើយ មិនថាជាការងារធួរស្រាល ឬធ្ងន់ធ្ងរយ៉ាងណា ក៏ដោយ ក៏ពេញចិត្តធ្វើកិច្ចការទាំងនោះជានិច្ច ។ 

២. ការគោរពនូវពេលវេលាដ័មានតម្លៃរបស់ខ្លួន ពិតណាស់ពេលវេលាដែលកន្លងទៅហើយនោះ នឹងមិនអាចវិលត្រឡប់ មករកយើងវិញនោះឡើយ ។​ ការប្រើពេលវេលាក្នុងកិច្ចការដែលត្រឹមត្រូវ មានវិន័យច្បាស់លាស់សម្រាប់ជីវិតរបស់ខ្លួននោះ ។ ដោយមិនបណ្តោយឱ្យពេលវេលាទំពារស៊ីយើងដោយឥតប្រយោជន៍ 
ដោយមិនបំពេញការងារឱ្យរួចរាល់ទៅតាមគោលដៅរបស់ខ្លួន ។ 


ប្រសិនបើយើងគោរពទៅតាមលក្ខខណ្ឌទាំងនេះ នឹងបង្ករឱ្យជីវិតរបស់យើងទទួលបាននូវភាពជោគជ័យកាន់តែច្រើនឡើងជានិច្ច ។