Saturday, October 19, 2019

ស្លៀកខោពាក់អាវ ពាក់ស្បែកជើងហើយទៅរត់ភ្លាម !!!

      មនុស្សគ្រប់គ្នាតែងគិតថាការហាត់ប្រាណជារឿងសំខាន់ វាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់យើង ។ ពិតប្រាកដណាស់ នៅពេលដែលខ្ញុំគិតថានឹងទៅរត់នៅសួនច្បារក្រោយផ្ទះនោះ តែងតែមានបញ្ហាជានិច្ចដែលធ្វើឱ្យខ្ញុំមិនបានទៅហាត់ប្រាណ មិនបានទៅរត់ម្តងណាឡើយ ។ ជួនកាលខ្ញុំធ្លាប់គិតថា នឹងទៅស្ម័គ្រនៅកន្លែងហាត់ប្រាណដែលអស់លុយ ដើម្បីជាហេតុបង្ខំខ្លួនឯងឱ្យត្រូវតែទៅ ប៉ុន្តែគិតទៅគិតមក ដូចជាអស់លុយ ហើយគង់មិនបានទៅដដែល ។ ការគិតហាត់ប្រាណឱ្យបានទៀងទាត់នោះ តាំងតែអាយុជាងម្ភៃ ឥឡូវចូលដល់លេខបី ជិតលេខបួនហើយ ទើបភ្ញាក់ខ្លួនថា សុខភាពរាងកាយយើងនោះវាជាយ៉ាងណា ????
អ្វីដែលធ្វើឱ្យខ្ញុំផ្លាស់ប្តូរនិស្ស័យពីការខកខានមិនបានហាត់ប្រាណប្រចាំនោះគឺ នៅពេលណាដែលខ្ញុំគិតថាចង់ទៅហាត់ប្រាណ គឺត្រូវពាក់អាវស្លៀកខោ ពាក់ស្បែកជើងទៅតែម្តង គ្រាន់តែពាក់អាវភ្លាមវាធ្វើឱ្យយើងទៅតែម្តង មិនបាចគិតនិយាយច្រើន ដំអក់នៅនឹងបន្ទប់ជាតិនេះគង់មិនបានទៅនោះទេ ។
ការសម្រេចចិត្តធ្វើភ្លាមៗ នូវអ្វីដែលយើងបានគិត មិនថារឿងនោះតូចឬធំនៅទេ រឿងផ្សេងៗដែលយើងជួបប្រទះនៅជុំវិញខ្លួនយើង មិនថាការអានសៀវភៅ ឬការចង់វិនិយោគផ្សេងៗ បើគិតហើយគឺត្រូវធ្វើភ្លាមតែម្តង កុំទុកឱ្យរំលងយូរថ្ងៃអី ព្រោះថា ជួនកាលគំនិតល្អៗរបស់យើងនឹងមិនបានអនុវត្តឡើយ បើរវល់តែគិត ហើយមិនបានធ្វើនោះ ។ វាជារឿងសំខាន់ណាស់គឺការអនុវត្តធ្វើភ្លាមៗ បើទោះបីជាលទ្ធផលចេញមកជាយ៉ាងណាក្តី ត្រូវអនុវត្តធ្វើហើយ​កែខៃនូវកំហុសឆ្គងដែលអាចកើតមានកំឡុងពេលអនុវត្តជាក់ស្តែង ។

ពិតណាស់ជីវិតយើងមានរឿងរ៉ាវជាច្រើនដែលយើងចង់ធ្វើ ប៉ុន្តែហាក់បីដូចជាយើងមិនមានពេលធ្វើវាគ្រប់គ្រាន់នោះឡើយ នេះក៏ដោយសារការប្រចាំរបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ គិតតែធ្វើប៉ុន្តែមិនបានអនុវត្តផ្ទាល់នោះឯង ។
ដើម្បីភាពជោគជ័យនោះការអនុវត្តជាក់ស្តែងជារឿងចាំបាច់បំផុត ។

រឿងលុយ

បញ្ហារឿងលុយកាក់នោះវាបំផ្លាញយើងច្រើនជាងអ្វីដែលយើងគិតទៅទៀត ពីព្រោះថាមនុស្សដែលជួបប្រទះបញ្ហាខ្វះខាតលុយកាកនោះ កាលណាបើជួបប្រទះកាន់តែយូរថ្ងៃទៅៗ លុយនឹងបំផ្លាញ​នូវ មោទនភាព ក្នុងជីវិតរបស់យើង ។ ហើយបើយើងទុកចោលកាន់តែយូរទៅទៀតនោះ វានឹងកាន់តែបំផ្លាញយើងបន្តទៀត ពោលគឺនឹងបំផ្លាញនូវ ទំនុកចិត្តរបស់យើង គឺទំនុកចិត្តក្នុងខ្លួនឯង ។ ម្យ៉ាងទៀតមនុស្សយើងបើបាត់បង់ទំនុងចិត្តហើយនោះ តើយើងសង្ឃឹមអ្វី ដែលអាចនាំយើងទៅកាន់អនាគតដ៏ភ្លឺស្វាងបាន ???
ដូច្នេះហើយ ប្រសិនបើយើងមានបញ្ហារឿងលុយកាក ក្តៅក្រហាយរឿងលុយកាក ខ្វះខាតនេះនោះជាប្រចាំនោះ គួរកុំបណ្តោយទុកយូរពេកអី គួរត្រូវរិះរកមធ្យោបាយផ្សេងៗ ដើម្បីបង្កើតលុយ ឱ្យបានទាន់ពេលវេលា ត្រូវបង្កើតគំនិត ព្យាយាមឡើង ត្រូវមានសទ្ធា គឺជឿជាក់លើខ្លួនឯង ផ្តល់កំលាំងចិត្តដល់ខ្លួនឯង ដើម្បីជាកត្តាមួយនឹងនាំយើងទៅកាន់អនាគត ក្តីសុបិន្តដែលយើងគ្រប់គ្នាប្រាថ្នាចង់បាន ។
រីករាយថ្ងៃអាទិត្យទាំងអស់គ្នា សូមអរគុណ !!!

Thursday, October 17, 2019

រស់នៅដើម្បីអ្វី ???




     បើទោះបីជាជីវិតមនុស្សយើងសព្វថ្ងៃមិនបានប្រឈមនឹងបញ្ហាសោកនាដកម្ម
សង្គ្រាមប្រល័យពូជសាសន៍ រោគរាតត្បាត ភ័យវិបត្តិផ្សេងៗ ដូចជា ភាពទុរគត ជាដើម ដែលជាបច្ច័យខាងក្រៅដើម្បីបង្កទុក្ខសោកដល់យើងនោះក៏ដោយ ក៏ប៉ុន្តែនៅក្នុងចិត្តរបស់យើងពោពេញទៅដោយទុក្ខសោកក្តៅក្រហាយ មានពេលខ្លះយើងហាក់មានអារម្មណ៍ថាគ្មានអ្វីសោះ ធុញថប់ក្នុងជីវិត សោះអង្គើយ ហាក់បីដូចជាមិនយល់ថាទាំងអស់នេះគឺដើម្បីអ្វីនោះឡើយ យើងមានជីវិតដើម្បីអ្វី អត្ថន័យខ្លឹមសារនៃការរស់នៅគឺដើម្បីអ្វីឱ្យប្រាកដ
ប្រជានោះឡើយ ? 


សំនួរបែបនេះ តែងធ្លាប់កើតមានក្នុងចិត្តរបស់យើងជាមិនខាននោះឡើយ ជួនកាលយើងមានចម្លើយតែពេលខ្លះយើងក៏គ្មានចម្លើយសម្រាប់សំនួរពួកនេះ
នោះទេ ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ចម្លើយរបស់យើង
តែងមានការផ្លាស់ប្តូរទៅតាមវ័យ និងបទពិសោធន៍របស់យើងកន្លងមកផងដែរ ។

បច្ចុប្បន្ននេះយើងត្រូវបង្រៀនឱ្យមានការកំណត់គោលដៅក្នុងជីវិត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងជីវិត តើការកំណត់គោលដៅជីវិត និងអត្ថន័យខ្លឹមសារជីវិតនេះ វាខុសគ្នាឬដូចគ្នាយ៉ាងណា ???

នៅពេលដែលយើងកើតមកមានជីវិតរស់នៅហើយនោះ ប្រាកដណាស់យើងត្រូវ កំណត់គោលដៅជីវិតរបស់យើង គោលដៅនេះហើយដែលធ្វើឱ្យជីវិតយើងមាន អត្ថន័យខ្លឹមសារ សារសំខាន់នោះ ឧទាហរណ៍ដូចជា នៅពេលដែលយើងហេវ ឬឃ្លានអាហារ គោលដៅគឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានអាហារមកញ៉ាំ បើទោះបីជាការរកអាហារមកញ៉ាំនោះវាមានការលំបាក ឬងាយស្រួលយ៉ាងណា ក៏ដោយយើងក៏ត្រូវតែធ្វើពីព្រោះវាឃ្លាន រឿងនេះហើយដែលផ្តល់អត្ថរស ខ្លឹមសារ នៃជីវិតរបស់យើងក្នុងពេលបច្ចុប្បន្នដែលតែងតែទាក់ទងគ្នាជាមួយនឹងគោលដៅ អនាគតផងដែរ ។ 

យើងត្រូវការអត្ថន័យនៃជីវិត ដូចជាការឱ្យនិយមន័យនៃពាក្យថាជោគជ័យ កាលយើងនៅវ័យសិក្សាសាកលវិទ្យាល័យ ជោគជ័យ គឺយើងធ្វើយ៉ាងណា គឺរៀនឱ្យចប់ បើទោះបីជាមានថ្ងៃខ្លះយើងខ្ចិល មិនចង់ទៅរៀន តែក៏ត្រូវទៅ ព្រោះយើងគិតថា យើងត្រូវឆ្លងកាត់បញ្ហានេះឱ្យបាន ។ 

(នៅមានបន្ត................