Tuesday, November 26, 2019

ក្រ ៥ យ៉ាង


               
                ក្រកិច្ចក្រកល               ក្រដឹងក្រយល់              ក្រវៃឆ្នៃទាស់
                ទាំង ៥ នេះសុទ្ធ            តែក្រទាំងអស់              ប្រាជ្ញាស្រួចស្រស់
                                                ទើបក្រឃ្លាតបាន  
                ខ្វះការអប់រំ                  រមែងច្រឡំ                   ខ្លះ ៗ ពុំខាន
                បើលុះតែខំ                  អប់រំឲ្យមាន                  ការថ្នឹកទើបបាន
                                                រួចផុតចាកក្រ               
                កុំយល់ថាងាយ             ទោះការសម្ទាយ            សុទ្ធតែកម្រ
                លុះតែ បានរៀន            បានស្ដាប់ត ៗ               ទើបបានជាក្រ
                                                ក្លាយជាងាយខ្លះ   
                ទោះកិច្ចតូចទេ              ខ្វះការរិះរេ                   ធ្វើទៅតែងខ្វះ
                ទោះធ្វើទៅកើត             ក៏មិនស្អាតជ្រះ              ព្រោះពាក្យថាខ្វះ
                                                ផ្ទុយនឹងគ្រប់គ្រាន់ 
                ចំណែកខាងកល           ឧបាយក្រយល់             ក៏ច្រើនតែភ័ន្ត
                ជួនកាលគំនិត               វង្វេងវង្វាន់                   ជួនកាលស្លោស្លន់
                                                យល់ខុសទទេ     
                បើប្រើតាមកល             ដែលគិតពុំយល់            ខ្វះការរិះរេ
                ចេះតែស្មាន ៗ              បំពានធ្វេសទ្វេ              ឬតាមតែគេ
                                                នាំខុសជាត្រូវ              
                រីឯការដឹង                    បើគ្មានដំណឹង               ក៏ឥតមានផ្លូវ
                ណាប្រាប់ឲ្យដឹង            មិងមាំងស្រខូវ              ការខុសឬត្រូវ
                                                ក៏ឥតបានដឹង               
                ការដឹងក៏ក្រ                  បើគ្មានតំណ                 តជាដំណឹង
                ឥតមានគំនិត                        ងងឹតសូន្យឈឹង            ហេតុនោះការដឹង
                                                ប្រាប់ថាពុំយល់    
                ចំណែកខាងយល់          ជាការអំពល់                 មួយដ៏កម្រ
                បើគ្រាន់តែដឹង              ដោយឮត ៗ                 ប៉ុន្តែខ្លួនស
                                                ប្រាប់ថាពុំយល់    
                ដូចគេសួរថា                 តើអ្នករាល់គ្នា                        យល់ឬពុំយល់
                រឿងដែលខ្លួនដឹង           ដំណឹងសល់វ៉ល់            ខ្លួនថាពុំយល់
                                                ខ្ញុំគ្រាន់តែដឹង               
                ហេតុនេះការយល់         លុះតែអំពល់                        គិតពេញទំហឹង
                បើឥតគំនិត                  រិះរេជញ្ជឹង                   ក៏គ្រាន់តែដឹង
                                                កម្របានយល់     
                ឯវៃច្នៃទាស់                  ក្រជាងទាំងអស់            ព្រោះច្រើនកើលកល
                នៅគាំងជ្រងោ              ដោយគិតមិនដល់          ក៏នៅស្រងល់
                                                ដោះស្រាយពុំរួច   
                នៅពេលជំនុំ                 ឬគេមកជុំ                    គេតាំងផ្ដើមផ្ដួច
                គេសួរបញ្ហា                  ណាមួយក្របួច             ឯងឆ្លើយពុំរួច
                                                នៅធ្មឹងតែម្ដង       
                បើមានប្រាជ្ញា                       រហ័សក្លៀវក្លា                       គំនិតហ្មត់ហ្មង
                ឆ្លើយបានភ្លាមភ្លែត         ត្រដែតកន្លង                 អ្នកសួរឥតសង
                                                សួរសបវិញទៀត  
                ហេតុនោះបានជា           ចាស់លោកពោលថា       ការណ៍នេះចង្អៀត
                កម្រមានអ្នក                 ឈ្លាសវៃឆ្លាក់ឆ្លៀត         គេសួរថែមទៀត
                                                ពុំអាចឆ្លើយឆ្លង    
                បើរឿងនោះធំ               អាចនឹងរលំ                  ខូចការតែម្ដង
                ហេតុនោះបានជា           ព្រឹទ្ធាចារ្យផង                       អ្នកចេះហ្មត់ហ្មង
                                                ពោលទុកថាក្រ    
                ក្រវៃច្នៃទាស់                លើសក្រទាំងអស់          ហៅពេញជាក្រ
                លុះតែរៀនគិត              ឲ្យបានល្អិតល្អ              នោះទើបក្ដីក្រ
                                                នេះឃ្លាតចេញឆ្ងាយ      


ព្រះរាជនិពន្ធន៍
នៃសម្ដេចព្រះសង្ឃរាជ ជួន-ណាត




Sunday, November 10, 2019

ពេលណាទើបមាន ???


 ពេលណាទើបមាន ???

សំណួរដែលចាក់ដោតផ្លូវអារម្មណ៍មនុស្សជាច្រើន ហើយតែងតែជួបប្រទះ
ជាញឹកញាប់ នៅពេលដែលដៃគួរសន្ទនាតែងតែបោះសំណួរប្រភេទនេះមក
កាន់យើងជាញឹកញាប់នោះ ។ ជួនកាលយើងរកចម្លើយមិនបាននោះទេ ដោយសារយើងមិនមានគោលដៃច្បាស់លាស់ក្នុងចិត្ត ម្យ៉ាងទៀតជួនកាលយើងក៏ស្រែកសួរខ្លួនឯងក្នុងចិត្តរាល់ថ្ងៃដែរថា 
 ពេលណាទើបមាននោះដែរ ? 

បញ្ហាដ៏រសើបនេះ ខ្ញុំមានមតិ ២ យ៉ាង ដូចខាងក្រោម ៖ 

១. ផ្ទុយពីការគិតថាពេលណាទើបមាន យើងគួរចោទសំណួរផ្សេងវិញថា តើយើងបច្ចុប្បន្ននេះ បានធ្វើអ្វីមួយហើយឬនៅដែលតបស្នងទៅនឹងតម្រូវការ
របស់អ្នកដទៃ តើយើងមានគោលគំនិតអ្វីដែលជាដំណោះស្រាយ
របស់អ្នកដទៃដែលកំពុងជួបបញ្ហា ? ខ្ញុំសូមលើកជាឧទាហរណ៍ដើម្បីឱ្យអស់លោកអ្នកអានផ្ចង់អារម្មណ៍ជាមួយខ្ញុំ ហើយក្រឡេកមើលទៅទិដ្ឋភាពដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជា ។
 ជាក់ស្តែងដូចជា PassApp ដែលជាមធ្យោបាយក្នុងការហៅកង់បីងាយស្រួយមួយ ។ ពិតណាស់ពេលទៅភ្នំពេញម្តងៗ ដោយសារតែយើងជាអ្នកមកពីខេត្តដូច្នេះហើយយើងពិបាកស្វែងរកមធ្យោបាយធ្វើ
ដំណើរណាស់ ។ ម្យ៉ាងទៀតវិធីធ្វើដំណើរសាធារណៈនៅមានការខ្វះខាតផងនោះ ។ ត្រឡប់មកវិញ ការបង្កើតឯបនេះវាបានជួយសម្រួលភាពងាយស្រួល
ជាច្រើនដល់អ្នកធ្វើដំណើរ ដូចជា មានតម្លៃជាក់ស្តែង ប្រសិនបើយើងត្រូវធ្វើដំណើរទៅកន្លែងដែលយើងមិនស្គាល់នោះ យើងមិនចាំបាច់តថ្លៃតម្លៃកង់បីដូចកាលពីមុននោះទេ ។ ភាពងាយស្រួលទាំងនេះគឺជាតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើន ។ ចំណុចសំខាន់យើងត្រូវរកវិធីដោះស្រាយ ជួនអ្នកប្រើប្រាស់របស់យើងឱ្យបាន ។ ប្រសិនបើយើងអាចបង្កើតផលិតផលលក្ខណៈបែបនេះបាននោះ ពិតណាស់សំណួរដែលចាក់ដោតមកលើយើងពិតជាមិនមានឡើយ ។ តែជាអកុសល មនុស្សជាច្រើនតែងតែធ្វើអ្វីផ្សេងៗទៅតាមទំនោរដែលមនុស្សជាច្រើនកំពុងតែធ្វើ ដោយមិនបានគិតថាវាជាវិធីដោះស្រាយ ឬជាប្រយោជន៍របស់អ្នកប្រើប្រាស់ឡើយ តែគិតពីអ្វីដែលខ្លួនមាន​ដែលខ្លួនចង់ធ្វើ ។ 
នេះក៏ជាមូលហេតុមួយដែលតែងកើតមានចំពោះអ្នកដែលបរាជ័យក្នុងជីវិត ។ ដូច្នោះហើយតែងតែជួបនៅសំណួរចាក់ដោតម្តងហើយម្តងទៀតក្នុងជីវិត ។ 

២. តើយើងទទួលប្រាក់ខែ ឬយើងមានលុយប៉ុន្មានដែលគិតថា ឬសន្មតថា
យើងជាអ្នកមាន ? ពិតណាស់មនុស្សជាច្រើនតែងផ្តោតអារម្មណ៍ទៅលើ
ចំណួលដែលអាចរកបាន តែភាគច្រើនភ្លេចពីវិធីសាស្ត្រការគ្រប់គ្រង
ចំណួលដែលយើងរកបានមក ។ ពិតណាស់ មិនថាយើងអាចរកចំណូលបានរាប់ពាន់រាប់ម៉ឺនឬរាប់សែននោះទេ ។ ប៉ុន្តែប្រសិនបើយើងខ្វះនូវវិធីការចាត់ការ វិធីសាស្ត្រក្នុងការគ្រប់គ្រងចំណូលដែលយើងរកមកបាននោះ យើងពិតជាមិនអាចឆ្លងផុតពីភាពក្របានឡើយ ។ 

អ្វីដែលសំខាន់មិនមែនយើងមានពេលណានោះទេ 
តែរឿងដែលសំខាន់ជាងនេះទៅទៀតនោះគឺ ចំណាយរបស់
យើងត្រូវតូចជាងចំណូលជានិច្ច ។ ប្រសិនបើយើងប្រើប្រាស់ហួស
ពីតម្រូវការជាក់ស្តែង និងតម្រូវការដែលចាំបាច់នោះ មិនថាយើង
រកមកបានប៉ុនណានោះទេ មិនយូរមិនឆាប់យើងនៅតែពិបាកដដែល ។ កាលណាយើងមានវិធីសាស្ត្រគ្រប់គ្រងលុយដែលយើងរកមកបាន 
ដោយវិធីសាស្ត្រផ្សេងៗ ដូចជាយើងអាចយកទៅវិនិយោគ 
ឬបណ្តាក់ទុនក្នុងក្រុមហ៊ុន ឬយកទៅធ្វើយ៉ាងណាដើម្បីឱ្យ
លុយនោះដុះលួតលាស់ជាប្រចាំ មិនងាប់មួយកន្លែង 
ហើយព្យាយាមធ្វើបែបនេះជាបន្តបន្ទាប់ ។ 

ប្រាកដណាស់បើយើងធ្វើបែបនេះបាននោះ សំណួរចាក់ដោតក្នុងចិត្តយើងពិតជាមិនបានលឺទៀតទេ ។
រីករាយថ្ងៃចុងសប្តាហ៍ !!!