Friday, November 30, 2018

ទឹកនោមផ្អែម និងប្រអប់ជើង


ទឹកនោមផ្អែម និងប្រអប់ជើង

អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យដែលនឹងកើតការខូចខាតរបស់សរសៃប្រសាទ (ការជ្រៀតជ្រេតតាមប្រព័ន្ធប្រសាទ) និងមានឈាមទៅចិញ្ចឹមនៅប្រអប់ជើងមិនគ្រប់គ្រាន់ (ការខ្វះឈាម) ដែលទាំងពីរនេះជាមូលហេតុធ្វើឱ្យកើតដំបៅនៅជើង និងមិនងាយជា ។ ហើយនៅពេលដែលមានការឆ្លងមេរោគ គឺអាចឈានទៅដល់ការកាត់ប្រអប់ជើង ។

ការកាត់ប្រអប់ជើងច្រើនតែបណ្តាលមកពីមានដំបៅនៅនឹងជើង

អ្នកជំងឺទឹកនោមផ្អែមមានដំបៅនឹងប្រអប់ជើងបានជាញឹកញាប់ ក្នុងប្រទេសអភិវឌ្ឍន៍
ហើយច្រើនជួបប្រទះថាអ្នកជំងឺទឹកនោមផ្អែម៥ភាគរយមានដំបៅនៅប្រអប់ជើង និងអ្នកជំងឺទឹកនោមផ្អែមម្នាក់ ក្នុងចំណោម ៦ នាក់ ដែលធ្លាប់កើតដំបៅយ៉ាងតិច ១ ដង ។ បញ្ហាដែលពាក់ព័ន្ធនឹងប្រអប់ជើងរបស់អ្នកជំងឺជាមូលហេតុសំខាន់ដែលធ្វើឱ្យអ្នកជំងឺ
សម្រាក់ក្នុងមន្ទីរពេទ្យ ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសនៅក្នុងតំបន់
យើងនេះ ។បញ្ហាទាក់ទងនឹងប្រអប់ជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែមកាន់តែជួបប្រទះ
ច្រើនឡើង និងកាន់តែធ្ងន់ធ្ងរឡើង​ ។

មានអ្នកជំងឺដែលត្រូវកាត់ជើងដល់ទៅពាក់កណ្តាលដែលមានជំងឺទឹកនោមផ្អែម ទោះបី
ជាមានកត្តាផ្សេងៗ ពាក់ព័ន្ធទៀតដូចជា ជាតិសាសន៍ តំបន់ និងបរិស្ថានផ្នែកសង្គម ដែល
បន្ថែមហានិភ័យចំពោះការកាត់ជើង ក៏នៅតែជួបប្រទះឃើញថាការកាត់ជើងសម្រាប់
អ្នកជំងឺទឹកនោមផ្អែមនឹងខ្ពស់ជាងក្នុងករណីផ្សេងៗទៀត ដូច្នេះហើយការកើតដំបៅនៅ
ប្រអប់ជើងអ្នកដែលមានទឹកនោមផ្អែម បង្កឱ្យមានភាពថយចុះនៃគុណភាពជីវិត ។

សម្រាប់អ្នកដែលបាត់បង់ជើងនោះ ឃើញថាជីវិតនឹងផ្លាស់ប្តូររហូតទៅ ពីព្រោះត្រូវពឹង
ពាក់ការ ជួយសង្គ្រោះពីអ្នកដទៃ អាចត្រូវបាត់បង់ការងារ និងស្ថិតនៅក្នុងសភាពដែល
គួរឱ្យអាណិត ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២ 


មើលថែសុខភាពប្រអប់ជើងជាចម្បង ដើម្បីបង្ការការកាត់ប្រអប់ជើង


មើលថែសុខភាពប្រអប់ជើងជាចម្បង 

ដើម្បីបង្ការការកាត់ប្រអប់ជើង 




ទិវាយល់ដឹងទឹកនោមផ្អែមពិភពលោក ផ្តោតសំខានទៅលើរឿងទឹកនោមផ្អែម និងការថែទាំ
ប្រអប់ជើង ដោយសារតែទឹកនោមផ្អែមជាមូលហេតុសំខាន់ធ្វើឱ្យមានការកាត់ប្រអប់ជើង ។ ការថែទាំអ្នកជំងឺទឹកនោមផ្អែមយ៉ាងត្រឹមត្រូវ រួមជាមួយនឹងការណែនាំ ការថែទាំប្រអប់ជើង ដោយខ្លួនឯងនៃអ្នកជំងឺ នឹងអាចបង្ការការកាត់ប្រអប់ជើង ដែលបណ្តាលមកពីជំងឺទឹកនោម
ផ្អែមបាន ។

·        មានអ្នកជំងឺទឹកនោមផ្អែម​ ២០ ភាគរយ ដែលត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារដែលមានដំបៅតាមប្រអប់ជើង ។
·        ជំងឺទឹកនោមផ្អែមគឺជាមូលហេតុដែលធ្វើឱ្យមានការកាត់ប្រអប់ជើង ឬជើងដល់ទៅ ៤០ - ៧០ ភាគរយ ។
·        អ្នកជំងឺទឹកនោមផ្អែមដែលត្រូវកាត់ប្រអប់ជើង ៨៥ ភាគរយ ចាប់ផ្តើមពីការមានដំបៅនៅប្រអប់ជើងមកពីមុន ។
·        ជារៀងរាល់ ៣០​ វិនាទី អ្នកជំងឺទឹកនោមបាត់បង់ប្រអប់ជើងដោយការកាត់ប្រអប់ជើងចេញ​ ។
·        អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យដែលត្រូវកាត់ប្រអប់ជើងខ្ពស់ជាងអ្នកដែល
     មិនមានជំងឺដល់ទៅ ៤០ ដង ។
ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមានភាពកាចសាហាវខ្លាំង ក្នុងឆ្នាំ ២០០៣ មានអ្នកជំងឺ
ទឹកនោមផ្អែមទូទាំងពិភពលោកប្រហែលជា ១៩៤ លាននាក់ ដែលត្រូវរំពឹងថានឹងកើន
ឡើងដល់ទៅ ៣៣៣ លាននាក់ ក្នុងឆ្នាំ ២០២៥ ។ ដោយសារតែប្រជាជនមានអាយុកាន់
តែយូរជាងមុន ។ ការមិនសូវហាត់ប្រាណ ការទទួលទានអាហារដែលមិនត្រឹមត្រូវតាម
សុខអនាម័យ ។ តាមតួលេខដែលមានអ្នកជំងឺទឹកនោមផ្អែមកាន់តែកើនឡើង ចំនួនអ្នក
ជំងឺដែលមានភាវៈជ្រៀតជ្រេកនៃជំងឺទឹកនោមផ្អែមក៏កើនឡើងផងដែរ រួមទាំងបញ្ហាដែល
ទាក់ទងនឹងប្រអប់ជើងផងដែរ ។ ប្រសិនបើមិនទទួលការចាប់ អារម្មណ៍ យកចិត្តទុក
ដាក់នោះ នឹងមានអ្នកជំងឺត្រូវកាត់ជើងកាន់តែច្រើនឡើង​ ។

ការផ្តល់ការថែទាំព្យាបាលប្រអប់ជើងយ៉ាងសមស្រប រួមទាំងការផ្តល់ការណែនាំ 
ថែទាំប្រអប់ជើងដោយខ្លួនឯងដល់អ្នកជំងឺទឹកនោមផ្អែម 
ជាវិធីសាស្រ្តដែលកាត់បន្ថយការកាត់ប្រអប់ជើងបាន ដែលមានដូចខាងក្រោម ៖
·        → ការបង្ការ  
ការព្យាបាលរបួស (មានវិធីសាស្ត្រជាច្រើនរួមគ្នា)
អង្គការ ឬស្ថាប័នដែលសមស្រប
ការតាមដានថែទាំយ៉ាងជិតដិត
ការផ្តល់ការណែនាំដល់អ្នកជំងឺនិងបុគ្គលិកដែលថែទាំព្យាបាលជំងឺទឹកនោមផ្អែម ។ 


ដោយការរួមបញ្ចូលវិធីសាស្ត្រផ្សេងៗរំពឹងថានឹងអាចកាត់បន្ថយអត្រាការកាត់ប្រអប់ជើង
បានដល់ទៅ ៤៩ - ៨៥ ភាគរយ ដូច្នេះហើយ
ដល់ពេលហើយដែលត្រូវថែទាំប្រអប់ជើងឱ្យកាន់តែល្អឡើង ដោយផ្តោតសំខាន់ទៅលើការបង្ការនិងការផ្តល់ចំណេះដឹង ។

មានការវាយតម្លៃថា ៦.៣ ភាគរយ នៃប្រជាជននៃពិភពលោក កើងជំងឺទឹកនោមផ្អែម ។ ក្នុងមួយឆ្នាំៗ មានអ្នកជំងឺដែលបាត់បង់ជីវិតដោយមូលហេតុទាក់ទងនឹងជំងឺទឹកនោមផ្អែម
ច្រើនជាង ៣ លាននាក់ទូទាំងពិភពលោក និងបច្ចុប្បន្នគិតថាជំងឺទឹកនោមផ្អែមជា
សាហេតុនៃការបាត់បង់ជីវិតលំដាប់ដើមគេ សម្រាប់ប្រទេសអភិវឌ្ឍន៍ហើយ ។


សូមអរគុណប្រភព 
មន្ទីរពេទ្យផ្យាថៃ ២