គ្រាន់តែជាមនុស្សធម្មតា រូបមិនសង្ហាដូចអ្នកដទៃ តែចិត្តនោះសោតសែនប្រពៃ ចេះលៃចេះលក ចេះយកអាសា មានចិត្តមេត្តាអ្នកគ្រប់គ្នា ។ចំណេះវិជ្ជានោះសែនកំព្រា មិនមានមហិមា ដូចអ្នកដទៃ តែពេលទំនេរពីកិច្ចការងារ មានកាព្យជាគ្នា កំដរចិន្តា ។ ថ្វីត្បិតជាកូនអ្នកស្រែចំការ តែរឿងការសិក្សាក៏ព្យាយាម ទោះមានផ្គររភ្លៀង ចិត្តឥតល្អៀតពីអំពើល្អឡើយ ។